តុលាការអាមេរិក សម្រេចឲ្យពុកម្តាយឈ្នះក្តី ក្នុងបណ្តឹងបណ្តេញកូនប្រុសបង្កើត អាយុ៣០ឆ្នាំចេញពីផ្ទះ
| ព័ត៌មានអន្តរជាតិ
SHARE

ចៅក្រមអាមេរិកមួយរូប បានកាត់សេចក្តីឲ្យបុរសម្នាក់អាយុ៣០ឆ្នាំ រើចេញពីការស្នាក់នៅ ក្នុងផ្ទះរបស់ពុកម្តាយខ្លួនឯង ដែលនៅក្បែរតំបន់ស៊ីរាកូស រដ្ឋញូយ៉ក បន្ទាប់ពីពុកម្តាយបានប្តឹងរឿងនេះទៅកាន់តុលាការ។


អ្នកស្រីគ្រិស ស្ទីណា ជាម្តាយ និងលោករ៉ូតុងដូ ជាឱពុក និយាយថា កូនប្រុសពួកគេឈ្មោះម៉ៃឃ័រ អត់ជួយបង់លុយថ្លៃឈ្នួលផ្ទះ និងអត់ជួយធ្វើការងារផ្ទះ ហើយកូនប្រុសនេះ អត់ចង់រស់នៅឆ្ងាយចេញពីពួកគាត់ទេ ហើយចង់ឲ្យពុកម្តាយ បន្តជួយការរស់នៅដល់ប្រុសម្នាក់នេះ។


តុលាការអាមេរិក បានសរសេរសំបុត្របណ្តេញចេញ ចំនួន៥ដងក្នុងរយៈពេល៥ខែដើម្បីប្រាប់ទៅកូនប្រុសឈ្មោះម៉ៃឃ័រ ឲ្យរើចេញកុំឲ្យនៅជាមួយឱពុកម្តាយទៀត។ ប៉ុន្តែកូនប្រុសមិនព្រមចាកចេញ ដោយអះអាងថា មិនបានប្រាប់គេឲ្យច្បាស់លាស់។ តែយ៉ាងណាក៏ដោយ សំបុត្រចុងក្រោយតុលាការអាមេរិក នៅតែសម្រេចសាលក្រមបណ្តេញចេញដដែល៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation