ការវាយប្រហារតាមអាកាសផ្ដោតគោលដៅលេីតំបន់ចុងក្រោយរបស់ក្រុមឧទ្ទាមស៊ីរី
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមសកម្មជនប្រឆាំងស៊ីរី បាននិយាយថា ការវាយប្រហារតាមអាកាសទៅលើតំបន់ភាគពាយព្យ បានសម្លាប់ជនស៊ីវិល ៣ នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងកូនរបស់នាង។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និយាយថា អ្នកទាំងបីត្រូវបានសម្លាប់ នៅក្នុងភូមិ Basqala នៅភាគខាងត្បូង នៃ Idlib ដែលជាបន្ទាយរឹងមាំចុងក្រោយ របស់ប្រទេសនេះ។

កងកម្លាំងរដ្ឋាភិបាលស៊ីរី បានធ្វើការវាយលុក ចាប់តាំងពីថ្ងៃទី ៣០ ខែមេសា និងបានកាន់កាប់តំបន់ ដែលពួកក្រុមឧទ្ទាម ធ្លាប់កាន់កាប់។

ការប្រយុទ្ធគ្នាជាច្រើនខែ ក៏បានធ្វើឱ្យប្រជាជនជាងកន្លះលាននាក់ ផ្លាស់ទីលំនៅទៅកាន់តំបន់ ភាគខាងជើង ដែលជាកន្លែង មានប្រជាជនប្រហែល ៣ លាននាក់រស់នៅ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation