កំណាត់ផ្លូវជាតិលេខ៤ផ្អាកចរាចរណ៍មួយរយៈព្រោះប្រេងខ្មៅធ្លាក់លើ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកភ្នំស្រួច
| ព័ត៌មានជាតិ
SHARE

ការផ្អាកមួយរយៈពេលនេះព្រោះកាលព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ មានរថយន្ដដឹកប្រេងខ្មៅមួយគ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបុកជាមួយរថយន្តដឹកថ្ម នៅចំណុចគីឡូម៉ែត្រលេខ១០៣-១០៤ កំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។

តាមផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បើទោះបីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សរងគ្រោះ ប៉ុន្ដែរថយន្ដដឹកប្រេងខ្មៅ បានធ្លាយស៊ីទែន បណ្ដាលឱ្យហូរប្រេងពាសពេញផ្លូវ មិនអាចឲ្យរថយន្ដផ្សេងទៀតធ្វើចរាចរណ៍បាននោះទេ។ហើយដើម្បីបញ្ចៀសគ្រោះថ្នាក់បន្ដទៀត ចរាចរណ៍ជាបណ្ដោះអាសន្ន ទុកពេលឱ្យសមត្ថកិច្ចយករថយន្ដពន្លត់អគ្គិភ័យចំនួន២គ្រឿង ទៅបាញ់សម្អាតផ្លូវនៅតំបន់ខាងលើឱ្យដូចដើមសិន។

ក្នុងនោះផងដែរសមត្ថកិច្ចក៏បានអំពាវនាវដល់អ្នកធ្វើដំណើរ ត្រូវរកផ្លូវវាងចេញពីទ្រូវផ្លូវដែលមានប្រេងខ្មៅដើម្បីសុវត្ថិភាព ៕ សុភា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation