ប្រទេសជាច្រើននឹងដាក់កម្រិតលើការលក់សត្វដំរីទៅឲ្យសួនសត្វ
| ព័ត៌មានអន្តរជាតិ
SHARE

បណ្តាប្រទេសដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងអន្តរជាតិ ស្តីពីការធ្វើពាណិជ្ជកម្ម លើប្រភេទសត្វជិតផុតពូជ បានសម្រេចរួមគ្នា ដើម្បីកំណត់ការលក់ដំរីព្រៃ ដែលចាប់បាននៅហ្សីមបាវេ និងបូតស្វាណា ដែលជាការរីករាយ ដល់អ្នកអភិរក្ស ប៉ុន្តែបានធ្វើឱ្យប្រទេសអាហ្វ្រិកមួយចំនួន មានការព្រួយបារម្ភ។

ក្រុមអ្នកជំនាញសត្វព្រៃ បាននិយាយថា ដំណោះស្រាយដែលត្រូវបានអនុម័ត ដោយភាគីនៃអនុសញ្ញា ស្តីពីពាណិជ្ជកម្មអន្តរជាតិ នៃសត្វព្រៃ និងសត្វជិតផុតពូជ នៅឯកិច្ចប្រជុំមួយ នៅទីក្រុងហ្សឺណែវ។ នេះគឺជា"ជ័យជម្នះដ៏សំខាន់" សម្រាប់សត្វដំរី ពីព្រោះវារឹតត្បិតការលក់សត្វព្រៃរបស់ពួកគេ។

សហភាពអ៊ឺរ៉ុប បានកែសម្រួលភាសានៃរបៀបដំណោះស្រាយ ដើម្បីឈានដល់ការសម្របសម្រួលមួយ ដែលកំណត់ការនាំចេញសត្វដំរី បន្តនៅខាងក្រៅទ្វីបអាហ្វ្រិក ប៉ុន្តែអនុញ្ញាតឱ្យមានការលើកលែងមួយចំនួន ដែលទាក់ទងនឹងទ្វីបអឺរ៉ុប។

ប៉ុន្តែដំណោះស្រាយថ្មីនេះ ក៏មានន័យថា សួនសត្វនឹងមិនអាចនាំចូលដំរីអាហ្រ្វិក ដែលត្រូវចាប់បានពីអាមេរិក ទៅកាន់ចិន និងប្រទេសជាច្រើនទៀត។ ដំណោះស្រាយ បានអនុម័តដោយសំឡេងគាំទ្រ៨៧សំឡេង។ ប្រឆាំង២៩និងអនុប្បវាទ២៥។ សហរដ្ឋអាមេរិក បានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនេះ។

Botswana និងហ្សីមបាវេ មានដំរីអាហ្វ្រិកធំជាងគេបំផុត នៅលើពិភពលោក ដែលមានចំនួនសរុប ប្រហែល២០០.០០០ក្បាល៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation