កងទ័ពជើងទឹកបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញសង្គ្រោះគ្រោះមហន្តរាយ
| ព័ត៌មានជាតិ
SHARE

នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទនៅខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញនាថ្ងៃព្រហស្បតិ៍ទី២៩ខែសីហាឆ្នាំ២០១៩ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញសង្គ្រោះគ្រោះមហន្តរាយរបស់កងទ័ពជើងទឹកឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រនិងកម្លាំងចូលរួមប្រមាណ៥៦៩នាក់ ។

ការហ្វឹកហ្វឺននេះមានរយះពេល៦១ថ្ងៃចាប់ពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៩ ហើយខ្លឹមសារនៃវគ្គនេះមានដូចជា ៖

- ហ្វឹកហ្វឺនប្រព័ន្ធចាត់តាំងបញ្ជា ការងារផ្គត់ផ្គង់
- វិធីហែល និងមុជទឹកចូលសង្គ្រោះ រាវរកសម្ភារជនរងគ្រោះ
- បច្ចេកទេសបើកបរនាវា និង អូប័រសង្គ្រោះ
- បច្ចេកទេសបើកបររថយន្តសង្គ្រោះ
- វិធីសង្គ្រោះជំនាញសុខាភិបាល
- អប់រំចិត្តសាស្ត្រ
- លំហាត់ហ្វឹកហ្វឺនសរុប ដែលមានសិក្ខាកាមចំនួន២៥០នាក់ និងគ្រូបង្វឹក១២នាក់ ។

ចំណែកឯលំហាត់វិញមាន ៖

- បច្ចេកទេសតម្លើងតង់ និង ទប់ទឹក
- រាយការណ៍សូមការអនុញ្ញាត
- លំហាត់យុទ្ធដំណើរកងនាវា និងអូប័រ
- បោះពោងកង
- សង្គ្រោះដោយឯកសណ្ឋាន(យោធា)
- សង្គ្រោះដោយដៃ និង បោះពោងខ្សែ
- សង្គ្រោះដោយក្រុមស្គីនដាយវីន (ក្រុមមុងទឹករាវរកសម្ភារដែលបាត់បង់)
- ប្រើប្រាស់នាវា និង អូប័រចេញសង្គ្រោះជនរងគ្រោះ សត្វពាហនៈ និង សម្ភារផ្សេងៗមកកន្លែងសុវត្ថិភាព
- សង្គ្រោះសុខាភិបាល (ពស់ចឹក រាគរូស គ្រុនក្តៅ)

វគ្គបណ្តុះបណ្តាល បំប៉នជំនាញសង្គ្រោះគ្រោះមហន្តរាយ កងទ័ពជើងទឹកឆ្នាំ២០១៩នេះ គឺជាកម្មវិធីមួយបានហ្វឹកហ្វាត់ដល់នាយនាវី នាយនាវីរង ពលនាវិក កងទ័ពជើងទឹក ឲ្យស្វែងយល់ស៊ីជម្រៅលើខ្លឹមសារ និងលំហាត់មួយចំនួនដែលជាជំនាញឯកទេសពិតប្រាកដ មិនអាចខ្វះបានសម្រាប់ពេលអនុវត្តជាក់ស្តែងក្នុងពេលមានគ្រោះមហន្តរាយផ្សេងៗ៕អត្ថបទ ៖ ថឹង ចាន់ថារ៉ាន់ រូបភាព ៖ ទេព ពិសិទ្ធ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation