វេទិកាស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃនេះ សម្តេច ស ខេង បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣ នាទីស្តីការក្រសួងមហាផ្ទៃ ក្នុងគោលបំណងដើម្បីពិនិត្យឡើងវិញ នូវវឌ្ឍនភាពនៃភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី២។

សម្ដេច ស ខេង មានប្រសាសន៍ថា ក្នុងអំឡុងឆមាសទី១ ឆ្នាំ២០១៩ តាមរយៈយន្ដការក្រុមការងារអន្ដរក្រសួង បានដោះស្រាយសំណើររបស់អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅតាមមូលដ្ឋានប្រមាណជាពី៥ ឬ៦ករណី តែប៉ុណ្ណោះ។ប៉ុន្ដែបើផ្អែកតាមរបាយការណ៍របស់ អង្គការក្នុងស្រុកមមួយ បានលើកឡើងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩ មានករណីដែលអាជ្ញាធរបានរឹតត្បិតសិទ្ធិសេរីភាព និងរារាំងការធ្វើសកម្មភាពរបស់អង្គការសង្គមស៊ីវិល មានចំនួន៧១ករណី។

សម្ដេចបញ្ជាក់ថា ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចហាក់ពុំយល់ទាល់តែសោះថា ហេតុអ្វីបានជាអង្គការសង្គមស៊ីវិលទាំងនោះមិនរាយការណ៍ ឬស្នើសុំកិច្ចសហការពីក្រុមការងារអន្ដរក្រសួង ឬរដ្ឋបាលរាជធានី-ខេត្ត ដើម្បីជួយ សម្រប សម្រួលដោះស្រាយបញ្ហា ដែលបានកើតឡើង។តើករណី បែបនេះ បង្ហាញពីភាពជាដៃគូមានលក្ខណៈស្មោះត្រង់ និងពិតប្រាកដែរឬទេ?

ក្រសួងបង្កើតវេទិកានេះ ៦ខែម្ដង ដើម្បីជជែកតាមមូលដ្ឋាន ហើយក៏មានឲ្យមានវេទិកាដូចគ្នាដែរឲ្យលើកទាំងអស់។ អង្គការលើក ឬមិនលើក ជារឿងរបស់គាត់។ ចំពោះការលើកឡើងថា មានការរឹតត្បិត សូមលើកដាក់លើតុជជែកគ្នា។ រីឯការចោទថា បានរារាំងការធ្វើសកម្មភាពរបស់អង្គការសង្គមស៊ីវិល មានចំនួន៧១ករណីនោះ ប៉ុន្ដែក្រុមការងារក្រសួងទទួលបាន៦ករណី។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្ដល់សំណុំឯកសារ និងចុះបញ្ជីចំនួនសរុប៥.៤៨៣ ក្នុងនោះ សមាគមចំនួន២.២០៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣.២៨០។ ជាមួយគ្នានេះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៨១ ត្រូវបានលុបឈ្មោះចេញពី បញ្ជីក្រសួងមហាផ្ទៃ៕អត្ថបទ៖ ឃឹម វិសាល



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation