សមត្ថកិច្ច ឃាត់ខ្លួនជនជាតិចិនជាច្រេីននាក់សង្ស័យពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធ អ៊ិនធឺណិត
| ព័ត៌មានជាតិ
SHARE


ភ្នំពេញៈកម្លាំងសមត្ថកិច្ចចម្រុះ បានចុះឡោមព័ទ្ធ អគារ APARTMENT មួយកន្លែង ឃាត់ខ្លួន ជនជាតិចិន ជាច្រើននាក់ តាមដីការ សង្ស័យជាប់ពាក់ព័ន្ធ ករណីចាប់ជំរិត តាមប្រពន្ធ័ អ៊ិនធឺណិត ។

ប្រតិបត្តិការនេះបានធ្វើឡើងតាំង ពីម៉ោង៣រសៀល ថ្ងៃ២៩ ខែសីហា ឆ្នាំ២០១៩ ចំណុច អគារAPARTMENT លេខ១៩៤ ផ្លូវ៤៣០ ភូមិ៤ ក្រុម២១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ និងទីតាំងមួយកន្លែងទៀត ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ។

ជាបឋម សមត្ថកិច្ចឃាត់ខ្លួន បុរសជាជនជាតិចិន ចំនួន១០នាក់ និងដកហូត កុំព្យូទ័រ ជាច្រើនគ្រឿង នៅសង្កាត់ទំនប់ទឹក ។ ចំណែកនៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ជាច្រើននាក់បន្ថែមទៀត ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឲ្យដឹងថា កម្លាំងចម្រុះនៃអគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួម ពីនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន និងការិយាល័យសន្តិសុខកណ្តាល នៃអគ្គស្នងការនគរបាលជាតិ បានសហការ ជាមួយនឹង កម្លាំងនាយកដ្ឋាន អន្តោប្រវេសន៍ និងសមត្ថកិច្ច មូលដ្ឋាន បានចុះឡោមព័ទ្ធអគារ APARTMENT ព្រមទាំងឃាត់ខ្លួន បុរសជាជនជាតិចិន ជាច្រើននាក់ តាមដីការ ពីប្រទេសចិន និងដកហូត កុំព្យូទ័រជាច្រើនគ្រឿងផងដែរ ។

ក្នុងករណីនេះដែរ សមត្ថកិច្ច ក៏មិនអាច ផ្ដល់ បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន យេីងថា ជាករណីអ្វីឲ្យពិតប្រកដនោះទេ គ្រាន់តែសង្ស័យថា ជាប់ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធ អ៊ិនធឺណិត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation