កូនត្រី៨ម៉ឺនក្បាលត្រូវបានលែងចូលបឹងធម្មជាតិខេត្តកំពង់ឆ្នាំង
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង ៖នៅថ្ងៃទី២៩ សីហានេះ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ធ្វើពិធីលែងកូនត្រីចម្រុះចំនួន៨ម៉ឺនក្បាល នៅបឹងធម្មជាតិខ្សែត ក្នុងឃុំចោងម៉ោង ស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រពលរដ្ឋយ៉ាងច្រើនកុះករ ។

លោកងិន ហ៊ុន ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ឆ្នាំង បានឲដឹងថា ខណ្ឌរដ្ខបាលជលផលបានធ្វើ ពិធីលែងកូនត្រីនៅចំណុចបឹងខ្សែតនេះចំនួន៣លើករួចមកហើយ ផលត្រីដែលទទួលបានពីការលែងកូនត្រីនេះ អាចជួយឲប្រ ជាពលរដ្ខរកត្រីធ្វើជាម្ហូបបានជាបន្តបន្ទាប់ ។ លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ផ្នែកវារីវប្បកម្មនៅក្នុងខេត្តកំពង់ឆ្នាំង ការចិញ្ចឹមត្រីសរុបបានចំនួន២ ៣៩០តោន ក្នុនោះការចិញ្ចឹមក្នុងបែចំនួន១ ៤៥៥តោន និង ចិញ្ចឹមក្នុងស្រះចំនួន៩៣៥តោន ។

នៅក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីលែងកូនត្រីនាពេលនោះ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់មន្ត្រីជលផលទាំងអស់ ត្រូវយកចិត្តទុកដាក់ចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ដើម្បីឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ កាត់បន្ថយបាននូវបទល្មើសនេសាទគ្រប់ប្រភេទ។ ជាមួយគ្នានេះដែរ ត្រូវទប់ស្កាត់ និង បង្ក្រាបឲ្យបានរាល់បទល្មើសនេសាទ ដែលកើតមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទទួលខុសត្រូវ។

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យនេសាទត្រីដោយប្រើឧបករណ៍ហាមឃាត់ ជាពិសេស ឧបករណ៍ឆក់ និង លូស្បៃមុង ដែលឧបករណ៍ទាំងនេះបានបំផ្លិចបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ។ ប៉ុន្ដែបងប្អូនត្រូវចូលរួមចូលរួមដាំដើមឈើព្រៃលិចទឹកឲ្យបានច្រើននៅតាមមូលដ្ឋាន ជាពិសេសនៅក្នុងតំបន់អភិរក្សពូជត្រី ដើម្បីបង្កើនជម្រកត្រីពងកូនឲ្យបានសំបូរច្រើនឡើងវិញ៕ដោយ៖ ហ៊ឹង ចូច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation