ជនភៀសខ្លួនអ៊ីរ៉ាក់រាប់រយនាក់ត្រូវបានបង្ខំឲ្យចាកចេញពីជំរំ
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស បាននិយាយថា ក្រុមគ្រួសារដែលត្រូវបានគេផ្លាស់ទីលំនៅ រាប់រយគ្រួសារ នៅក្នុងប្រទេសអ៊ីរ៉ាក់ កំពុងត្រូវបានអាជ្ញាធរបង្ខំ ឱ្យចាកចេញពីជំរុំ ហើយត្រូវបានបញ្ជូនទៅតំបន់ដើមវិញ ទោះបីពួកគេគ្មានកន្លែងវិលត្រឡប់ ឬប្រឈមនឹងអំពើហិង្សា នៅក្នុងសហគមន៍ក៏ដោយ។

វីដេអូពីមួយដែលផ្សព្វផ្សាយ កាលពីថ្ងៃពុធដោយអង្គការជំនួយ បានបង្ហាញថា មានជនភៀសខ្លួន៦០០ នាក់ មកពីហ៊ូជី នៅភាគខាងជើង ប្រទេសអ៊ីរ៉ាក់ ដែលត្រូវបានដាក់ដោយអាជ្ញាធរអ៊ីរ៉ាក់ ដាក់លើឡានក្រុង ពីជំរុំហាំមាមអាល់អាល់ ភាគខាងត្បូង នៃទីក្រុងម៉ូស៊ូល។

ភាគច្រើន នៃក្រុមគ្រួសារទាំងនេះ ឬកុលសម្ព័ន្ធរបស់ពួកគេ ត្រូវបានគេយល់ថា មានទំនាក់ទំនង ជាមួយក្រុមរដ្ឋអ៊ីស្លាម (IS)។ពួកគេខ្លាចការរើសអើង និងការវាយប្រហារសងសឹក នៅចំពោះមុខសហគមន៍ ប្រសិនបើពួកគេ ត្រូវបានគេវិលត្រឡប់ទៅផ្ទះដើម របស់ពួកគេវិញ។ នេះជាការបញ្ជាក់ពីលោក Tom Peyre-Costa ដែលជាអ្នកនាំពាក្យរបស់NRC។

រដ្ឋាភិបាលអ៊ីរ៉ាក់ និយាយថា ចាប់តាំងពីឆ្នាំ ២០១៨មក ការគំរាមកំហែងពីក្រុម IS ភាគច្រើនត្រូវបានបាត់បង់ ដោយប្រជាជនបានចាកចេញ ពីជំរុំនានាអោយបានឆាប់ និងវិលត្រឡប់ទៅផ្ទះ របស់ពួកគេវិញ។

ទោះយ៉ាងណាទីភ្នាក់ងារផ្តល់ជំនួយ និយាយថា ក្រៅពីការគំរាមកំហែង នៃអំពើហឹង្សាក្នុងសហគមន៍ ការត្រឡប់មកវិញ ក៏ត្រូវបានធ្វើឱ្យមានការលំបាក ដោយហេដ្ឋារចនាសម្ព័ន្ធ ដែលបានបំផ្លាញ និងឱកាសការងារតិចតួច នៅក្នុងតំបន់ជាច្រើន ដូចជា Fallujah, Ramadi នៅ Anbar និង Hawija នៅ Kirkuk៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation