ឥណ្ឌាប្រកាសថាប៉ាគីស្ថានកំពុងជួយក្រុមភេរវករឲ្យជ្រៀតចូលមកឥណ្ឌា
| ព័ត៌មានអន្តរជាតិ
SHARE

ប្រទេសឥណ្ឌា និយាយថា ខ្លួនទទួលបានព័ត៌មានថា ប្រទេសប៉ាគីស្ថាន កំពុងព្យាយាមជ្រៀតចូល ទៅក្នុងក្រុមភេរវករ ដែលឆ្លងកាត់ព្រំដែន។

នេះជាការបញ្ជាក់ ពីអ្នកនាំពាក្យក្រសួងកិច្ចការ ខាងក្រៅឥណ្ឌា បានធ្វើសេចក្តីថ្លែងការណ៍ នៅឯសន្និសីទសារព័ត៌មានខ្លីមួយ នៅទីក្រុងញូវដែលី។

អ្នកនាំពាក្យក្រសួងកិច្ចការខាងក្រៅឥណ្ឌា ក៏បាននិយាយថា ឥណ្ឌាបានថ្កោលទោសយ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយថ្នាក់ដឹកនាំប៉ាគីស្ថានលើបញ្ហាកាស្មៀ រដែលលោកបានពណ៌នាថា ជាបញ្ហាផ្ទៃក្នុង។

តំបន់កាស្មៀនៅតែមានភាពតានតឹង ចាប់តាំងពីថ្ងៃទី ៥ ខែសីហាមក នៅពេលដែលរដ្ឋាភិបាលឥណ្ឌា បានដកហូតឋានៈពិសេស នៅតំបន់ជម្លោះរួមទាំងសិទ្ធិ ក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

សកម្មភាពនេះ ត្រូវបានថ្កោលទោសយ៉ាងខ្លាំង ដោយប៉ាគីស្ថាន ដែលដូចជាឥណ្ឌាអះអាងថា កាស្មៀរទាំងមូលជារបស់ខ្លួន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation