មន្ទីរវ​ប្បធម៌និងវិចិត្រសិល្បះខេត្តព្រះសីហនុ បានប្រារព្ធពិធីបិទមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី ៥ ឆ្នាំ២០១៩ នៅថ្នាក់ខេត្ត
| ព័ត៌មានជាតិ
SHARE

​ខេត្តព្រះសីហនុ៖ ពិធីបិទមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី ៥ឆ្នាំ ២០១៩ ថ្នាក់ខេត្តដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គួច​ ចំរើន អភិបាលខេត្តព្រះសីហនុ សមាជិកក្រុមប្រឹក្សាខេត្ត លោក ប៊ុត ចាន់ណាប្រធាននាយកដ្ឋានសិល្បៈនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានគណៈកម្មការដាក់ពិន្ទុរួមជាមួយនឹងលោក លោកស្រី ភ្ញៀវកិត្តិយសសិល្បករ សិល្បការិនី បេក្ខជនបេក្ខនារីជាច្រើនទៀត។

លោកប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តបានឲ្យដឹងថា មហោស្រពសិល្បៈចម្រៀងខ្មែរជាសកលត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងគោលបំណងរំលឹកដល់គុណណូបការៈរបស់បុព្វបុរសយើងដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបសម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ និងដេីម្បីជំរុញឲ្យយុវជនយុវនារីដែលជាទំពាំងស្នងឬស្សីបានចូលរួមដោយផ្ទាល់កាន់តែស៊ីជម្រៅ និងកាន់តែប្រសើរឡើងក្នុងការអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិរបស់យើង។ហេីយក្នុងការប្រឡងនេះចែកចេញជាពីរគឺសិល្បះចម្រៀងបូរាណ និងសិល្បះចម្រៀងសម័យ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានលើកឡើងថា ចំណេះដឹងវប្បធម៌និងសិល្បៈត្រូវបានដាក់បញ្ចូលទៅក្នុងការកម្មវិធីអប់រំដោយផ្តោតទៅលើកម្លាំងយុវជនដែលជាអ្នកបន្តវេណឲ្យមានស្មារតីជាស្រលាញ់វប្បធម៌សិល្បៈរបស់ជាតិខ្លួនពោលគឺត្រូវធ្វើការបញ្ជ្រាបនូវចំណេះដឹង សិល្បៈ វប្បធម៌របស់ជាតិចាប់តាំងពីកុមាររហូតដល់យុវជន និងក្នុងស្រទាប់មហាជនគ្រប់លំដាប់ថ្នាក់ក្នុងន័យអប់រំដើម្បីវប្បធម៌និងវប្បធម៌ដើម្បីអប់រំហើយស្ថិតនៅក្នុងស្មារតីនេះឯកឧត្តមអភិបាលខេត្តក៏មានជំនឿយ៉ាងមុតមាំថាការរៀបចំកម្មវិធីនេះនឹងជំរុញលើក ទឹកចិត្តដល់មន្ទីរអង្គភាពវិស័យឯកជនអង្គការសង្គមស៊ីវិលបងប្អូនជនរួមជាតិជួយគ្នាក្នុងការបញ្ជ្រាបការយល់ដឹងអំពីឥរិយាបថសីលធម៌ល្អផង និងអំពីបេតិកភណ្ឌវប្បធម៌ជាតិដ៏សម្បូរបែបដែលបានកើតចេញពីបញ្ញាញាណរបស់ខ្មែរ និងជាដួងព្រលឹងរបស់ជាតិយើងជូនដល់ប្រជាជនមហាជននិងប្រជាជាតិនានានៅលើពិភពលោកឲ្យបានស្គាល់និងយល់ជ្រួតជ្រាប។

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានផ្ដល់រង្វាន់លើកទឹកចិត្តសម្រាប់បេក្ខជនបេក្ខនារីជ័យលាភីរួមមានៈ-ជ័័យលាភីលេខ១ មាន៤នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ១ លានមួយលានរៀល-ជ័យលាភីលេខ២ មាន៤នាក់ ម្នាក់ៗទទួលបានថវិកា ៧០ ម៉ឺនរៀល-ជ័យលាភីលេខ៣ មាន៤នាក់ ម្នាក់ៗទទួលបានថវិកា ៥០ម៉ឺនរៀល-គណៈកម្មការប្រឡង ៦នាក់ ម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល-បេក្ខជន-បេក្ខនារីដែលមិនបានទទួលជ័យលាភីទទួលបានថវិកាចំនួន១០ ម៉ឺនរៀល។

ឯកឧត្ដមក៏សង្ឃឹម និងជឿជាក់ ថាប្រជាពលរដ្ឋខេត្តព្រះសីហនុដែលស្នេហាគាំទ្រដល់វិស័យសិល្ប:ចម្រៀង បុរាណ ខ្មែរ នឹងជួយឧបត្ថមគាំទ្រដល់បេក្ខជន បេក្ខនារីទាំងអស់ដេីម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការហ្វឹក ហាត់ និងធ្វេីដំណេីរទៅប្រលងនៅរាជធានីភ្នំពេញ។ហើយឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាចំពោះជ័យលាភីលេខ១ ចំនួន៤នាក់ដែលត្រូវទៅប្រប្រឡងនៅរាជធានីភ្នំពេញ ឯកឧត្តមបានឧបត្ថមថវិការបន្ថែម ក្នុងម្នាក់ៗចំនួន ២លានរៀលផងដែរ៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation