គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតប្រកាសបើកការប្រឡងប្រណាំង គម្រោងស្ថាបត្យកម្ម «វិថីលក់ម្ហូបអាហារ» នៅក្រុងកំពត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ដែលនឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍ បានជំរុញឱ្យមានការចូលរួមប្រឡងប្រណាំងរៀបចំគម្រោងស្ថាបត្យកម្ម «វិថីលក់ម្ហូបអាហារ» នៅក្រុងកំពតឱ្យបានផុសផុល ដោយកំណត់យកខេត្តកំពត ជាខេត្តគំរូមុនគេរៀបចំវិថីលក់ម្ហូបអាហារ ឬហៅថា Food Street នេះ។

គណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត និងក្រសួងទេសចេណ៏ បានឱ្យដឹងថា “ម្ហូបអាហារ” ត្រូវបានពិភពលោក ចាត់ទុកជា ភាពទាក់ទាញថ្មីមួយដ៏សំខាន់ សម្រាប់គោលដៅទេសចរណ៍នីមួយៗ។ លើសពីនេះ ម្ហូបអាហារបាននឹង កំពុងអភិវឌ្ឍន៍ជាបណ្តើរ ក្លាយជាមូលហេតុចម្បង នៃការជ្រើសរើសគោលដៅទេសចរណ៍សម្រាប់ដំណើរកម្សាន្តរបស់ទេសចរ។ ទន្ទឹមនឹងនេះ វិថីលក់ម្ហូបអាហារ food street ជារបៀបមួយនៃពិព័រណ៍ម្ហូបអាហារដ៏ពេញនិយម ដែលត្រូវបានចាត់ទុកជាផលិតផល ទេសចរណ៍មួយដ៏ទាក់ទាញ ជួយពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរឱ្យកាន់តែយូរ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។

ការប្រឡងប្រណាំងនេះគឺបើកទូលាយជាសាធារណៈឱ្យដល់និស្សិតឆ្នាំទី៣ ឆ្នាំទី៤ និងឆ្នាំទី៥ ឬបញ្ចប់ការសិក្សាដែលមានជំនាញ ស្ថាបត្យកម្ម នគរូបនីយវិទ្យា ទេសចរណ៍ ឬជំនាញពាក់ពន្ធ ដែលអាចចុះឈ្មោះបានដោយសេរីតាមរយៈអនឡាញក៏បាន (ស្កេន QR Code នៅលើខិត្តបណ្ណផ្សព្វផ្សាយ) ឬអាចដាក់ពាក្យដោយផ្ទាល់នៅអគ្គលេខាធិការដ្ឋាន គ.ជ.វ.ទ. ដែលមានទីតាំងនៅទីស្ដី ការក្រសួងទេសចរណ៍។

គ.ជ.វ.ទ. គ្រោងនឹងប្រកាសលទ្ធផលជ័យលាភីនៅបំណាច់ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ អមជាមួយការផ្ដល់ជូនរង្វាន់លើកទឹកចិត្តចំនួន ៣ក្រុម ដែលរួមមាន៖

+ចំណាត់ថ្នាក់លេខ១ ថវិកា ៤លានរៀល
+ចំណាត់ថ្នាក់លេខ២ ថវិកា ៣លានរៀល
+ចំណាត់ថ្នាក់លេខ៣ ថវិកា ២លានរៀល៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation