កម្ពុជាកាត់បន្ថយរបាំងមិនចាំបាច់សម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងទេសចរណ៍ប្រកាសកែសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរនិងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស។

ក្រសួងទេសចរណ៍ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹងជាថ្មីម្តងទៀតថា ក្នុងគោលបំណង ដើម្បីសម្រួលការធ្វើដំណើរ និងកាត់បន្ថយរបាំងមិនចាំបាច់ ជូនភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជា ក្រសួងទេសចរណ៍ បានសហការជាមួយក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) ក្នុងការសម្រួលបែបបទនៃការធ្វើដំណើរមួយចំនួន ដូចខាងក្រោម៖

១៖ អំពីសាលាកបត្រចូល ចេញប្រទេស និងបែបបទស្នើសុំទិដ្ឋាការ៖

* បែបបទនៃការបំពេញសាលាកបត្រចូល ចេញ និងស្នើសុំទិដ្ឋាការពេលមកដល់ ត្រូវបានបញ្ចូលគ្នាតែមួយសន្លឹក ដោយមានជាភាសាខ្មែរ ចិន និងអង់គ្លេស។

* ភ្ញៀវទេសចរបំពេញបែបបទចូលតែម្តងគត់ ហើយពេលត្រឡប់ចេញទៅវិញ មិនតម្រូវឲ្យបំពេញបែបបទទៀតទេ និងមិនត្រូវការរូបថតឡើយ។

* ចំពោះពលរដ្ឋខ្មែរដែលធ្វើដំណើរចេញ និងចូលប្រទេសដែលកាន់លិខិតឆ្លងដែនអេឡិចត្រូនិចខ្មែរ (E-Passport) មិនតម្រូវឲ្យបំពេញបែបបទទេ។

២៖ អំពីបែបបទចូល ចេញតាមច្រកទ្វារព្រំដែនអន្តរជាតិ៖

* ភ្ញៀវទេសចរដែលបើកបរដោយខ្លួនឯង (Self Driving Tours) មានបំណងចូលមកទស្សនាក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន នាំចូលបណ្តោះអាសន្ន និងចេញទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិនានាទូទាំងប្រទេស អាចបំពេញប្រតិវេទន៍គយសង្ខេប សម្រាប់មធ្យោបាយធ្វើដំណើរចូល-ចេញបណ្តោះអាសន្នរបស់ភ្ញៀវទេសចរ (Summary declaration form for temporary entry-exit of conveyance of tourists) ជាមួយមន្រ្តីគយច្រកទ្វារតែម្តង។

* ភ្ញៀវទេសចរមិនចាំបាច់បង់ប្រាក់និមុត្តិធានា (Deposit) និងថ្លៃធានារ៉ាប់រងឡើយ។
* ភ្ញៀវទេសចរអាចចូលគេហ៍ទំព័រ WWW.Customs.gov.kh ដើម្បីទទួលយកព័ត៌មានលម្អិតបន្ថែមទៀត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation