អាហ្សង់ទិនប្រកាសរឹតបន្តឹងលើការទិញលុយដុល្លារ
| ព័ត៌មានអន្តរជាតិ
SHARE

កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលអាហ្សង់ទីន បានអនុញ្ញាតឱ្យធនាគារកណ្តាល ដាក់កម្រិតលើការទិញប្រាក់ដុល្លារ នៅពេលដែលវាឡើងចុះរំពើតរំពើង តាមរយៈប្រាក់បម្រុងរបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញតម្លៃរូបិយប័ណ្ណប៉េសូ។

វិធានការណ៍ដែលគ្រោង នឹងធ្វើនៅចុងឆ្នាំនេះ មានន័យថា ពាណិជ្ជករនាំចេញគ្រាក់ៗ ដែលនឹងត្រូវការការអនុញ្ញាតពីធនាគារកណ្តាល ក្នុងការចូលទៅកាន់ទីផ្សារ FX ដើម្បីទិញរូបិយប័ណ្ណបរទេស និងធ្វើការផ្ទេរប្រាក់ទៅបរទេស។
ធនាគារកណ្តាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការណ៍នេះ មិនកំណត់ឱ្យនរណាម្នាក់ដកប្រាក់ពីគណនីរបស់ពួកគេឡើយ។ ទោះយ៉ាងណាវារឹតត្បិតប្រជាជន ពីការទិញច្រើនជាង១០,០០០ដុល្លារ ក្នុងមួយខែឬផ្ទេរប្រាក់លើសចំនួននោះក្នុងមួយខែ។

វាក៏តម្រូវឱ្យក្រុមហ៊ុនលក់ប្រាក់ដុល្លាររបស់ពួកគេ ធ្វើការពីការនាំចេញពីក្នុងទីផ្សារក្នុងស្រុក។ ធនាគារ បាននិយាយថាពួកគេនឹងមិនត្រូវបាន អនុញ្ញាតឱ្យទុកប្រាក់ដុល្លារទេ។

វិធានការនេះ គឺជាជំហានមួយបន្ថែមទៀត ដោយធនាគារកណ្តាល បន្ទាប់ពីវាបានប្រកាសកាលពីថ្ងៃសុក្រថា ធនាគារនឹងត្រូវស្វែងរកការអនុញ្ញាតជាមុន មុនពេលចែកចាយប្រាក់ចំណូល របស់ពួកគេដើម្បី "ជៀសវាងការខ្វះខាតប្រាក់" និងការពារសាច់ប្រាក់ងាយស្រួល នៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេស។

រដ្ឋាភិបាល និងធនាគារកណ្តាលអាហ្សង់ទីន កំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានស្ថេរភាព បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតបឋម កាលពីថ្ងៃទី ១១ ខែសីហា បានធ្វើឲ្យមូលប័ត្រភាគហ៊ុន និងរូបិយប័ណ្ណប៉េសូធ្លាក់ចុះ។ កាលពីសប្តាហ៍មុន ហានិភ័យ បានរីករាលដាលដល់កម្រិតដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០០៥ ខណៈពេលដែលរូបិយប័ណ្ណប៉េសូក្នុងស្រុកបានបន្តកើនឡើងដល់ ៣៦%៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation