សម្តេចតេជោ កំពុងជួបជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០១៩នេះ បាននិងកំពុងជួបជាមួយនឹងឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី នៅឯវិមានសន្តិភាព។

សូមជម្រាបថា បន្ទាប់ពីអញ្ជើញជួបទ្វេភាគី សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងអញ្ជើញជាសាក្សី នៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរ : 

១.កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិងការគេចវេសពន្ធនិងការជៀសវាងពន្ធ ចុះហត្ថលេខាដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងឯកឧត្តម សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។

ទីពីរ.អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ចុះហត្ថលេខាដោយឯកឧត្តមថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជានិងឯកឧត្តម សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៕អត្ថបទ សន ពិសិដ្ឋ រូបភាព អេង សុគុណ លឹម មុនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation