អ្នកជំនាញផ្នែកផ្កាអ័រគីដេ៖ នៅកម្ពុជាអាចមានផ្កាអ័រគីដេព្រៃជាង១០០០ ប្រភេទ​ប៉ុន្តែ​មានតែ២០០ប្រភេទប៉ុណ្ណោះដែលត្រូវបានកំណត់អត្តសញ្ញាណរួច
| ព័ត៌មានជាតិ
SHARE

ការដាំដុះ និងថែរក្សាអ័រគីដេព្រៃមួយកន្លែងបានបង្កើតឡើងនៅកសិដ្ឋាន The bloom garden greenhouse របស់លោក សុខ វិជ្ជា ដែលស្ថិតនៅភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។


លោក​ សុខ វិជ្ជា បានឱ្យដឹងថា នៅប្រទេសកម្ពុជាអាចមានប្រភេទអ័រគីដេព្រៃប្រមាណជាង១០០០ ប្រភេទ ហើយមានតែប្រមាណ២០០ប្រភេទប៉ុណ្ណោះ ដែលបានកំណត់អត្តសញ្ញាណ ​រួចរាល់។ ដោយឡែកសម្រាប់កសិដ្ឋាន របស់លោក បាននិងកំពុងថែរក្សាដើមអ័រគីដេព្រៃប្រមាណ៥០ ប្រភេទ ដែលបានប្រមូលមកពីប្រភពផ្សេងៗ ក្នុងគោលបំណងសិក្សាស្រាវជ្រាវ និងសង្រ្គោះកុំឱ្យបាត់បង់។


លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះ ប្រភេទអ័រគីដេព្រៃមួយចំនួន កំពុងទទួលការគំរាមកំហែងខ្លាំងពីការនាំចេញទៅបរទេសដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវផងដែរ។

សូមជំរាបថា ក្រសួង ទីស្ថាន​បានស្នើអោយមន្ទីរបរិស្ថានខេត្តសៀមរាប បន្តសហការជាមួយកសិដ្ឋានលោក សុខ វិជ្ជា ធ្វើការចែករំលែកចំណេះដឹង បទពិសោធន៍ពីការថែរក្សាប្រភេទអ័រគីដេព្រៃ និងធ្វើការសិក្សាស្រាវជ្រាវបន្ថែមលើប្រភេទដែលមានក្នុងតំបន់ ជាពិសេសគួរបង្កើតសួនអ័រគីដេនៅក្នុងឧទ្យានជាតិភ្នំគូលែន ស្ថិតនៅក្នុងខេត្តសៀមរាប។


សូមរំលឹកថា​ កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព បានបញ្ជាក់ពីការរកឃើញវត្តមានអ័រគីដេយក្ស Grammatophyllum នៅប្រទេសកម្ពុជា ជាពិសេសនៅឧទ្យានជាតិសមុទ្រកោះរ៉ុងក្នុងខេត្តព្រះសីហនុ និងនៅឧទ្យានជាតិបុទុមសាគរ ក្នុងខេត្តកោះកុង។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យមន្រ្តីនៅតាមតំបន់ការពារទាំងអស់ពិនិត្យ និងជួបប្រទះប្រភេទអ័រគីដេប្រភេទព្រៃដ៏កម្រនេះ ត្រូវរាយការណ៍ជូនអ្នកជំនាញ ដើម្បីធ្វើការអភិរក្ស និងសិក្សាស្រាវជ្រាវ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation