បងប្អូនសាសនិកអ៊ិស្លាម មានជីវភាពខ្វះខាតចំនួន ៣៥៧គ្រួសារ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ទទួលបានកញ្ចាប់អាហារ ក្នុងឱកាសចូលបួសខែ រ៉ាម៉ាឌន
| ព័ត៌មានជាតិ
SHARE


ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ បានចូលរួមចែកកញ្ចប់អាហារស្រាយបួស ជូនសាសនិកអ៊ិស្លាមក្រីក្រចំនួន ៣៥៧គ្រួសារ នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាមួយនឹងលោកជំទាវ ម៉ាណ ណាវី សមាជិករដ្ឋសភា ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាច្រើនរូបផ្សេងទៀត។

ពិធីចែកកញ្ចប់អាហារស្រាយបួស និងសំណេះសំណាលជាមួយបងប្អូនខ្មែរអ៊ិស្លាមនេះ បង្ហាញថា ខ្មែរអ៊ិស្លាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងក្នុងជំនឿសាសនារបស់ខ្លួន។ ហើយដល់ខែប្រតិបត្តិតាមគន្លងសាសនា ពោលគឺការតមអំណត់បួស រ៉ម៉ាឌន ឯកឧត្តម រ៉ូហ្វី អូស្មាន និងលោកជំទាវ ម៉ាន ម៉ារីយ៉ា បាននាំយកកញ្ចាប់អាហារទៅចែកជូនបងប្អូនខ្មែរអ៊ិស្លាម ដើម្បីរួមចំណែកកាត់បន្ថយការចំណាយក្នុងខែ តមអំណត់បួស រ៉ម៉ាឌននេះ។ អំណោយដែលត្រូវបានចែកជូននេះ ទទួលបានការឧបត្ថម្ភពី អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងថវិកាមួយខ្លះ ពីឯកឧត្តមទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។

នេះជាបុណ្យប្រចាំឆ្នាំដ៏សំខាន់របស់បងប្អូនខ្មែរអ៊ិស្លាម គឺការអំណត់បួស រ៉ម៉ាឌន ដែលអ្នកកាន់សាសនាអ៊ិស្លាមទូទាំងពិភពលោកប្រតិបត្តិ។ សម្រាប់ខ្មែរអ៊ិស្លាមក្នុងប្រទេសកម្ពុជា គឺត្រូវបានផ្តល់សិទ្ធិសេរីភាព យ៉ាងពេញលេញក្នុងការប្រតិបត្តិជំនឿសាសនារបស់ខ្លួន។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជាមួយបងប្អូនខ្មែរអ៊ិស្លាម ដោយជាក់ស្តែង សម្តេចបានផ្តល់កិត្តិយស ចូលរួមស្រាយបួសជាមួយបងប្អូនខ្មែរអ៊ិស្លាម នៅល្ងាចថ្ងៃទី៧ ឧសភា នេះផងដែរ ។

សូមជម្រាបថា សម្រាប់អ្នកកាន់សាសនាអ៊ិស្លាមមានបុណ្យធំៗ២ គឺបុណ្យរ៉ាយ៉ាហ្វីតត្រះ ឬអ៊ីឌុលហ្វីតទ្រីសម្រាប់អបអរសារទរ ការទទួលបានជោគជ័យការតមអំណត់បួស រ៉ម៉ាឌន និងបុណ្យមួយទៀត គឺ រ៉ាយ៉ាហាជ្ជី ឬ អ៊ីឌុលអទ្ទហា ដែលគេប្រារព្ធ ធ្វើនៅថ្ងៃទី១០ ដល់ ១៣ នៃខែហ្សុលមហាជ្ជះ ជាខែទី១២ នៃមហាំម៉ាត់សករាជ ។ ក្រៅពីពិធីបុណ្យធំៗទាំង២នេះ ក៏នៅមានពិធីបុណ្យជាច្រើនទៀត ដែលបងប្អូនខ្មែរអ៊ិស្លាមត្រូវប្រតិបត្តិធ្វើផងដែរ៕

អត្ថបទ និង រូបភាព កែវ សារិទ្ធ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation