បទបញ្ជាក្ដៅរបស់មេបញ្ជាការអាវុធហត្ថខេត្ត ដល់មន្ត្រីក្រោមឱវាទដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងធនធានធម្មជាតិនៅក្រចេះ
| វីដេអូព័ត៌មានជាតិ
SHARE

ក្រចេះ៖ លោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានដាក់បទបញ្ជា យ៉ាងតឹងរ៉ឹង ដល់មន្ត្រីក្រោមឱវាទ ដើម្បីបង្ក្រាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ យោងតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាជាតិ ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានដាក់ចេញនូវផែនការ៤ចំណុច ទៅកាន់មន្រ្តីក្រោមឱវាទគណៈកម្មាការជាតិ និងមេបញ្ជាការកងរាជអាវុធហត្ថគ្រប់ខេត្តនិងរាជធានី ដោយវិធានការទាំងនោះ មាន៤ចំណុចនោះរួមមាន៖ ១ទប់ស្កាត់និងបង្ក្រាបឲ្យមានប្រសិទ្ធភាពនូវបទល្មើសធនធានធម្មជាតិ, ២ បញ្ជាអង្កេតស្រាវជ្រាវរកជនល្មើសដែលពាក់ព័ន្ធនឹងបទល្មើស, ៣ ចាប់ខ្លួនជនសង្ស័យនិងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការ និង៤ ប្រមូលផ្តុំកម្លាំងត្រៀមធ្វើអន្តរាគមន៍បង្ការទប់ស្កាត់និងបង្រ្កាបនូវរាល់បទល្មើសធនធានធម្មជាតិជាពិសេសនៅតាមបណ្តាលខេត្តភូមិភាគឦសាន្ត កាលពីថ្ងៃទី០៤ កុម្ភៈឆ្នាំ២០១៩ ។

លោកឧត្ដមសេនីយ៍ មេបញ្ជាការ អ.ហ.ខក្រចេះ បានមានប្រសាសន៍បន្ថែមថា នៅថ្ងៃទី០៧និង០៨ខែកុម្ភៈនេះ លោកបានត្រៀមកម្លាំងនិងដាក់តាមគោលដៅលើផ្លូវជាតិលេខ៧ តាមស្នាក់ការសន្តិសុខ៧០៧ និង ផ្លូវ៧៦ ចំណុច ៨៨ ត្រពាំងស្រែនិងមណ្ឌលគិរី ដើម្បី ការពារទប់ស្កាត់ ការចរាចរឆ្លងដែន ប៉ុន្តែជាក់ស្ដែង ភាគច្រើនសុទ្ធសឹងជារ៉ឺម៉ក ដឹកលក្ខណពលរដ្ឋ មិនមានអ្វីធំដុំទេ តែទោះយ៉ងណា លោកនឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីទប់ស្កាត់។

ដោយឡែក ប្រភពពីពលរដ្ឋបានអះអាងថា រ៉ឺម៉ក រថយន្ត ទាំងនេះមិនមែនជាលក្ខណៈពលរដ្ឋទេ គឺមានមេឈ្មួញនៅពីក្រោយខ្នង ដើម្បីសម្របសម្រួលក្នុងការចរាចរឈើនេះ ហើយឆ្លើយជាលេសរបស់ពលរដ្ឋ គឺតែបើកការស៊ើបអង្កេតផង។

ពលរដ្ឋបន្តថា ម៉្យាង អ្នកដែលរកស៊ីដឹកជញ្ជូនឈើនៅខេត្តក្រចេះនេះ ភាគច្រើនអាងខ្នងខ្សែ ដើម្បីរកស៊ី ដោយគ្មានញញើតកោតក្រែងនឹងច្បាប់ ដូចអធិរាជ នៅខេត្តនេះ ដឹកទាំងថ្ងៃទាំងយប់ដូចរូបភាព៕ នាង ចន្ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation