ផ្ទះជិត៤០ខ្នង ប្រឈមនឹងការរុះរើបន្ទាប់ពីករណីបាក់ច្រាំងទន្លេមេគង្គនិងច្រាំងព្រែកចាម
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ និងអាជ្ញាធរស្រុក ចុះពិនិត្យ និងតាមដាន ករណីបាក់ច្រាំងទន្លេមេគង្គ និងច្រាំងព្រែកចាម ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

១-នៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ច្រាំងទន្លេបានបាក់ មានបណ្តោយប្រវែងប្រមាណជា៥០០ម៉ែត្រ និងផ្ទះប្រជាពលរដ្ឋនៅជិតមាត់ច្រាំងចំនួន ២៨ខ្នង ប្រឈមនឹងការរុះរើចេញពីមាត់ច្រាំង។

២-នៅភូមិទី៦ ឃុំស្វាយឃ្លាំង ច្រាំងព្រែកចាមបានបាក់ មានបណ្តោយប្រវែងប្រមាណ ៣០០ម៉ែត្រ ទទឹងពី១ទៅ២ម៉ែត្រ និងផ្ទះប្រជាពលរដ្ឋចំនួន ១០ខ្នង ប្រឈមនឹងការរុះរើចេញពីមាត់ព្រែក។

ឯកឧត្តម ថោ ជេដ្ឋា បានណែនាំឲ្យប្រធានមន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរស្រុកត្រូវយកចិត្តទុកដាក់ តាមដានការវិវឌ្ឍន៍នៃការបាក់ច្រាំង និងជូនដំណឹងដល់ប្រជាពលរដ្ឋ ទាន់ពេលវេលា ដើម្បីកុំឲ្យរងគ្រោះដោយប្រការណាមួយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation