នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបញ្ចប់ដំណើរទស្សនកិច្ច នៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៤ខែកញ្ញានេះ ឯក ឧត្តមបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេ ស៊ី បាននិវត្តទៅកាន់ប្រទេសម៉ាឡេស៊ីវិញហើយបន្ទាប់ពីបាន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលថ្ងៃទី២-៤ ខែកញ្ញា ឆ្នាំ ២០១៩ ។

ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមបណ្ឌិត មហាធា មហា ម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡាស៊ី បានចូលជួបសំដែងការគួរសមដាច់ ដោយឡែកពីគ្នាចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី   ជួបទ្វេភាគីជាមួយសម្តេចតេជោនាយករដ្ឋ មន្ត្រី ហ៊ុន សែន នៅក្នុងបរិយា កាសដ៏កក់ក្តៅ និងស្និទ្ធស្នាល ដែលស្តែងចេញអំពីចំណង មិត្តភាពដ៏ជិតស្និទ្ធនិងរាក់ទាក់រវាងប្រទេសទាំងពីរ។ 

ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិតមហាធា មហា ម៉ាត់ នៅកម្ពុជា  បានរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាពនិងកិច្ចសហ ប្រតិបត្តិការជិត ស្និទ្ធដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ៕ ដោយ៖វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation