ក្រោយរឹតបន្តឹងច្បាប់ចរាចរណ៍ មានពលរដ្ឋ ៩៩.៩% ពាក់មួកសុវត្ថិភាព
| ព័ត៌មានជាតិ
SHARE

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្លាសស្មារតី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកមិញនេះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រោយរឹតបន្តឹងច្បាប់ចរាចរណ៍ មានពលរដ្ឋ ៩៩.៩% ពាក់មួកសុវត្ថិភាព។ 

សម្តេច ស ខេង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព លើអ្នកធ្វើដំណើរតាមមធ្យោបាយទោចក្រយានយន្តទូទាំងប្រទេសក្នុងរយៈពេលពេញមួយ១ខែមកនេះ ដែលបានធ្វើអត្រាអ្នកស្លាប់ និងរងរបួសមានការថយចុះ និងធ្វើឲ្យអ្នកដំណើរតាមម៉ូតូបានពាក់មួកសុវត្ថិភាពជាច្រើនម៉ឺននាក់។

សម្តេច ស ខេង បានអំពាវនាវអ្នកធ្វើដំណើរតាមមធ្យោបាយម៉ូតូទាំងអស់ សូមបន្តពាក់មួកសុវត្ថិភាព ហើយសម្រាប់អ្នកដែលមិនទម្លាប់ សូមផ្លាស់ប្ដូរឥរិយាបទដោយងាកមកពាក់មួកសុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាពពេលធ្វើដំណើរ និងចៀសផុតពីការផាកពិន័យ។ 

តាមរបាយការណ៍ ស្ដីពីលទ្ធផលនៃយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ចាប់ពីថ្ងៃទី១៩ ខែកក្កដា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បានបង្ហាញថា សមត្ថកិច្ចនគរបាលចរាចរណ៍ ដោយមានការសហការពីនគរបាលអន្តរាគមន៍ និងកម្លាំងកងរាជអាវុធហត្ថ បានត្រួតពិនិត្យអ្នកជិះទោចក្រយានយន្ត ឬម៉ូតូ សរុបចំនួន ២៧៣.៧១៩នាក់ ដោយបានបង្ខំអ្នកមិនពាក់មួកសុវត្ថិភាពឲ្យពាក់មួកសុវត្ថិភាពបានចំនួន ១០៧.៤១២នាក់ ស្មើនឹង ៣៩ភាគរយ។ ចាប់ពីថ្ងៃទី២០ ខែសីហាកន្លងមក សមត្ថកិច្ចបានចាប់ផាកពិន័យតាមច្បាប់ ចំពោះអ្នកមិនពាក់មួកសុវត្ថិភាព៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation