ទឹកចាប់ផ្ដើមហូរលើផ្លូវជាតិលេខ ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១១៥-១១៦  ស្រុកកំពង់សិលា
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ ៖ជំនន់ទឹកភ្លៀង នៅស្រុកកំពង់សីលា គិតត្រឹម​ វេលា​ ម៉ោង​ ១០’៤០នាទីព្រឹក​ ថ្ងៃ​ទី​០៤ ខែ​កញ្ញា​​ ឆ្នាំ​២០១៩​ ស្ថានភាព​កម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ 115-116​ ក្នុង​ភូមិ​សាស្ត្រ​ ភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ទឹកឡេីងកម្ពស់​​​ ៥.៦០ម៉ែត្រ​​ ពីបាតស្ទឹង​ ហូរ​កាត់​លេីផ្លូវជាតិប្រវែង​ ១០ម៉ែត្រ​ រីឯអាកាសធាតុមេឃកំពុងភ្លៀងស្រិចៗ​ ។

បេីតាមការសន្និដ្ឋាន របស់អាជ្ញាធរសមត្ថកិច្ចស្រុកកំពង់សីលាបានឲ្យដឹងថា ទឹកឡេីងដល់កម្រិតកម្ពស់​ ៥.៨០ម៉ែត្រ​ និង​ត្រូវ​ប្រកាស​អាសន្ន​ ។

ចំពោះ​មុខ​ចរាចរ​ណ៍​ធ្វើ​​ដំណើរ​ការ​ទៅមកធម្មតា។ ចំពោះមុខ កម្លាំង​ មូលដ្ឋាន​ អហ​ ស្រុកកំពង់សីលា​ និង​ អហ​ ស្នាក់ការសន្តិសុខ​ ៤០២​ សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាការរដ្ឋបាលឯកភាពស្រុកកំពង់សីលា​ ដឹកនាំដោយលោក​ សៅ​ ​បុរីវឌ្ឍនះ​ អភិបាល​ នៃគណៈអភិបាលស្រុកកំពង់សីលា​កំពុង​តាមដាន​បន្ត​ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation