មន្ទីរកិច្ចការនារីភ្នំពេញ៖ Valentines Day មិនមែនជាបុណ្យ ប្រពៃណីរបស់ខ្មែរនោះទេ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ដោយកិច្ចសហការល្អ រវាងលោកនាយកវិទ្យាល័យ ហ៊ុន សែនប៊ុនរ៉ានី វត្តភ្នំ និងអាជ្ញាធរមូលដ្ឋាន មន្ទីរកិច្ចការនារីរាជធានី ភ្នំពេញនៃក្រសួងកិច្ចការនារី បានរៀបចំវេទិកាអប់រំផ្សព្វផ្សាយ"ស្តីពី ទំនៀមទម្លាប់ប្រពៃណីខ្មែរ សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ" នៅថ្ងៃចន្ទទី១១ ខែ កុម្ភៈឆ្នាំ២០១៩នេះ ដែលមានសិស្សានុសិស្សចូលរួមប្រមាណ១០០នាក់។

នៅក្នុងឱកាសនោះ លោកស្រី កាន់រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ មានប្រសាសន៍ថា ការរៀបចំវេទិកាអប់រំផ្សព្វផ្សាយនៅពេលនេះគឺដើម្បីឲ្យសិស្សានុសិស្សទាំងអស់បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីអត្ថន័យនៃសេចក្តីស្រឡាញ់សំដៅចូល រួមទប់ស្កាត់បាតុភាពឈូឆរនៅថ្ងៃ១៤កុម្ភៈ នាពលខាងមុខនេះ ព្រោះបុណ្យ នៃសេច ក្តីស្រឡាញ់ ហៅថា Valentines Day មិនមែនជាបុណ្យប្រពៃណីរបស់ខ្មែរនោះទេ។

លោកស្រីប្រធានមន្ទីរកិច្ចការនារី រាជធានីភ្នំពេញបញ្ជាក់ទៀតថា សូមសិស្សានុសិស្សនិងយុវជនទាំងអស់កុំយល់ច្រឡំ ថាបុណ្យ១៤កុម្ភៈ Valen tinesDay នេះជាបុណ្យសង្សា ឬជាថ្ងៃណាត់ជួបគ្នា រវាងគូសង្សា ឬ គូស្នេហ៍ គឺមិនមែនទេ ហើយក៍មិនមែនជាពិធីបុណ្យ ប្រពៃណីខ្មែរយើងនោះទេ។ដូច្នេះសិស្សានុសិស្ស ក៏ដូចជាយុវជនខ្មែរទាំង អស់មេត្តាកុំភ្លើតភ្លើននិងកុំទទួលយកនូវការហូរចូលនៃវប្បធម៌ពីបរទេសដែលមាន លក្ខណៈផ្ទុយពីវប្បធម៌ដ៏ល្អផូរផង់របស់ បុព្វបុរសដូនតាយើង។

សិស្សានុសិស្សនិងយុវជន គឺជាទំពាងស្នងឫស្សីដែលមានធនធានសមត្ថភាពសម្រាប់ជាអ្នកចូលរួមបន្តវេនដឹកនាំប្រទេសជាតិនាពេល អនាគត ដូច្នេះត្រូវប្រែក្លាយទិវាបុណ្យនៃសេចក្តីស្រឡាញ់ ១៤ កុម្ភៈ Valen tines Day ដែលជាវប្បធម៌បរទេសទៅជាពិធី ដឹងគុណលោកគ្រូអ្នកគ្រូ មាតាបិតានិងអាណាព្យាបាលរបស់យើងវិញប្រសើរជាងដូចជា ការជួបជុំជូនអាហារក្នុងគ្រួសារ សហគមន៍ ឬ ដល់អ្នកមានគុណ មាតា បិតាអាណាព្យាបាលរបស់យើងដែលជាសេចក្តីស្រឡាញ់ក្នុងសង្គមខ្មែរយើង ដែលពួកគាត់បានបីបាច់ថែរក្សាតាំងពីនៅក្នុងផ្ទៃ ៩ខែ១០ ថ្ងៃ និងបានបីបាច់ថែរក្សាឲ្យក្មួយៗកូនៗ មានរូបរាងស្អាតបាតមានឱកាសមក បន្តការសិក្សា បានចំណេះដឹង ដែលពួកគាត់មានសេចក្តី បំណងប្រាថ្នាតែមួយ ចង់ឃើញកូនៗ មានសុភមង្គល ជាពលរដ្ឋល្អក្នុងសង្គម ជាតិ។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និង កីឡា បានដាក់ចេញវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវាបុណ្យនៃក្តីស្រលាញ់ (១៤កុម្ភៈ) នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ។


មូលហេតុដែលក្រសួងអប់រំ ចេញសេចក្តីណែនាំនេះ ដោយសារតែសិស្សានុសិស្សមួយចំនួន តែងយល់ច្រលំទិវានៃក្តីស្រ លាញ់នេះ ជាបុណ្យសង្សារ ឬជាថ្ងៃណាត់ ជួបគ្នារវាងគូស្នេហ៍ភ្លើតភ្លើនភ្លេចការ សិក្សា បាត់បង់សេចក្តីថ្លៃថ្នូរ របស់ខ្លួន និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់របស់ខ្មែរ៕អត្ថបទ៖ វង សុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation