ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលប្រកាសថាក្រុមហេសប៊ូឡាគ្រោងសាងសង់រោងចក្រផលិតមីស៊ីលដ៏ទំនើបមួយនៅជ្រលងភ្នំប៊ីកា (Bekaa) ក្នុងប្រទេសលីបង់

image

អ៊ីស្រាអែល បានចោទប្រកាន់ ក្រុមហេសបូឡាថា ក្រុមនេះ បានបង្កើតរោងចក្រផលិតមីស៊ីល ដែលមានទីតាំង នៅជ្រលងភ្នំប៊ីកា ប្រទេសលីបង់។

ក្រុមនេះ បានព្រមានពីការធ្វើបាតុកម្មតបវិញ ទៅកាន់អ៊ីស្រាអែល ដែលអាចកើតមានបន្ថែមទៀត បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ដែលនៅជិត Beirut។

ការបាញ់ផ្លោង កាលពីថ្ងៃអាទិត្យ គឺជាអំពើដ៏សាហាវ រវាងអ៊ីស្រាអែល និងហេសបូឡា ចាប់តាំងពីសង្គ្រាមនៅលីបង់ កាលពីឆ្នាំ២០០៦។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ដោយរូបភាពផ្កាយរណប យោធាអ៊ីស្រាអែល បាននិយាយថា ក្រុមហេសប៊ូឡាមានជំនួយពីអ៊ីរ៉ង់ និងបាននាំយកឧបករណ៍ឯកទេស ទៅរោងចក្រអាវុធមួយ នៅជិតភូមិប៊ីកា ក្នុងគោលបំណងបង្កើតខ្សែសង្វាក់ផលិតកម្ម សម្រាប់ភាពជាក់លាក់។

អ៊ីស្រាអែល មិនបានអះអាងទទួលខុសត្រូវជាផ្លូវការ ចំពោះការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក៕

ព័ត៌មានទាក់ទង...