របាយការណ៍របស់អ.ស.បបង្ហាញថាអាមេរិក បារាំង និងអង់គ្លេសអាចនឹងជាប់ពាក់ព័ន្ធនៅក្នុងឧក្រិដ្ឋកម្មសង្គ្រាមនៅយេម៉ែន
| ព័ត៌មានអន្តរជាតិ
SHARE

អង្គការសហប្រជាជាតិ បានចេញរបាយការណ៍ កាលពីថ្ងៃម្សិលមិញថា អាមេរិក បារាំង និងអង់គ្លេស អាចនឹងជាប់ពាក់ព័ន្ឋ ក្នុងជម្លោះនៅប្រទេសយេម៉ែន ហើយពួកគេក៏ទទួលខុសត្រូវ ចំពោះការរំលោភសិទ្ធិមនុស្សនេះ ដែលបង្កជាឧក្រិដ្ឋកម្មសង្គ្រាម។

របាយការណ៍ របស់អ្នកជំនាញអង្គការសហប្រជាជាតិ បញ្ជាក់ថា សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង អាចមានភាពស្មុគស្មាញ ក្នុងឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងប្រទេសយេម៉ែន ដោយការបំពាក់អាវុធ និងផ្តល់ការគាំទ្រផ្នែកស៊ើបការណ៍ និងភ័ស្តុភារ ដល់សម្ព័ន្ធមិត្ត ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលធ្វើអោយជនស៊ីវិលជាច្រើននាក់ស្លាប់។

ក្រុមអ្នកស៊ើបអង្កេត ចោទប្រកាន់ថា សហរដ្ឋអាមេរិក បានចងក្រងបញ្ជីសម្ងាត់ នៃជនសង្ស័យឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ ។ នេះជាការដកស្រង់ ចេញពីរបាយការណ៍ចុងក្រោយ របស់ពួកគេទៅជាការរំលោភបំពាន ក្នុងអំឡុងពេលមានជម្លោះរយៈពេលបួនឆ្នាំ រវាងក្រុមចម្រុះ នៃរដ្ឋអារ៉ាប់ និងចលនាហូធី ដែលគ្រប់គ្រងរដ្ឋធានីយេម៉ែន។

របាយការណ៍ ក៏បានចោទប្រកាន់សម្ព័ន្ធមិត្តប្រឆាំងហ៊ូទី ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ថាបានសម្លាប់ជនស៊ីវិល នៅក្នុងការវាយប្រហារតាមអាកាស។

ប៉ុន្តែបើតាមរបាយការណ៍ ពីសហរដ្ឋអាមេរិក និយាយថា ក្រុមឯករាជ្យរបស់ខ្លួន បានផ្ញើបញ្ជីសំងាត់ ទៅប្រធានសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក លោកស្រី មីឆែល បាឆែល ដោយកំណត់អត្តសញ្ញាណ បុគ្គលដែលអាចទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មអន្តរជាតិ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation