គ.ជ.ប នឹងចាប់លំដាប់លេខរៀងគណបក្សនៅលើសន្លឹកឆ្នោតនៅសប្តាហ៍ក្រោយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឩត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា នាសប្តាហ៍ក្រោយ គជបនឹងរៀបចំអញ្ជើញ តំណាងគណបក្សនយោបាយទាំង២០ មកចាប់លំដាប់លេខរៀង ហើយសម្តេចសង្ឃរាជទាំងពីរគណៈនឹងយាងនិមន្តមកដើម្បីធ្វើការចាប់ឆ្នោតលេខរៀងមុននិងក្រោយ។

ឯកឩត្តមហង្ស ពុទ្ធា បញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែឧសភា គណបក្សនយោបាយចំនួន២០ ត្រូវបានគ.ជ.ប ទទួលស្គាល់ជាផ្លូវការ ដើម្បីចូលរួមការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

គណបក្សនយោបាយទាំង២០ ដែលគ.ជ.ប សម្រេចចុះបញ្ជីមានដូចជាៈ ១.គណបក្សប្រជាជនកម្ពុជា ឈរនៅ ២៥មណ្ឌល។ ២.គណបក្សយុវជនកម្ពុជា ឈរនៅ ១៧មណ្ឌល។ ៣.គណបក្សសញ្ជាតិកម្ពុជា ឈរនៅ ២៥មណ្ឌល។ ៤.គណបក្សខ្មែររួបរួមជាតិ ឈរនៅ ២៥មណ្ឌល។ ៥.គណបក្សហ៊្វុនស៊ិនប៉ិច ឈរនៅ ២៥មណ្ឌល។ ៦.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឈរនៅ ២៥មណ្ឌល។ ៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរនៅ ២៥មណ្ឌល។ ៨.គណបក្សពន្លឺថ្មី ឈរនៅ១៣មណ្ឌល។ ៩.គណបក្សខ្មែរតែមួយ ឈរនៅ១៦មណ្ឌល។ ១០.គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឈរនៅ២៥មណ្ឌល។

១១.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១២មណ្ឌល។ ១២.គណបក្សខ្មែរឈប់ក្រ ឈរនៅ ២៥មណ្ឌល។ ១៣.គណបក្សធម្មាធិបតេយ្យ ឈរនៅ ១០មណ្ឌល។ ១៤.គណបក្សខ្មែរក្រោក ឈរនៅ៦មណ្ឌល។ ១៥.គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ឈរនៅ១៦មណ្ឌល។ ១៦.គណបក្សមាតុភូមិយើង ឈរនៅ៦មណ្ឌល។ ១៧.គណបក្សឆន្ទៈខ្មែរ ឈរនៅ ២៥មណ្ឌល។ ១៨.គណបក្សខ្មែរសាធារណរដ្ឋ ឈរនៅ ១០មណ្ឌល។ ១៩.គណបក្សរស្មីខេមរា ឈរនៅ៧មណ្ឌល និង២០គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ឈរនៅ១១មណ្ឌល៕



អត្ថបទ៖ មួង សុវណ្ណារិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation