អស់ពីរឿងបង្កៃគ្រាប់បែក ក្រុងប៉ោយប៉ែតផ្អើលរឿងផ្ទុះអាវុធមួយករណីទៀត
| ព័ត៌មានជាតិ
SHARE

បន្ទាយមានជ័យ៖ តុលាការខេត្តបន្ទាយមានជ័យបានសម្រេចបិទទ្វារទាំងស្រុងខារ៉ាអូខេយីហោ ឡាហ្វីរ៉ា ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយពីរកឃើញថាមានករណីបាញ់បោះនិងកាប់ចាក់រវាងមនុស្សពីរក្រុមបណ្តាលឲ្យមានអ្នករងរបួស។ដែលហេតុការណ៍បង្កឡើងនៅ ម៉ោង៤ទៀបភ្លឺព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមនុស្សពីរក្រុម១ជាភ្ញៀវក្នុងខារ៉ាអូខេនិង២ជាក្រុមបង្កមកពីខាងក្រៅ។

យោងតាមសម្តីអ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុគេបានឃើញមនុស្សមួយក្រុមមានគ្នាយ៉ាងតិច៨នាក់ប្រដាប់ដោយអាវុធ ដំបង កាំបិតគ្រប់ដៃ ខ្លះបិទមុខដឹកដោយរថយន្តទូរីសមួយគ្រឿងបានសម្រុកចូលទៅក្នុងខារ៉ាអូខេ ហើយបានធ្វើសកម្មភាពវាយទាត់ធាក់ កាប់និងបាញ់ទៅលើមនុស្សមួយក្រុមដែលកំពុងស្ថិតក្នុងខារ៉ាអូខេនោះបណ្តាលបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។

ប្រភពពីសមត្ថកិច្ចផងដែរបានឲ្យដឹងថា ហេតុការណ៍បាញ់បោះសេរី(ករណីហិង្សារដោយចេតនា មានស្ថានទំងន់ទោស ដោយប្រើប្រាស់អាវុធ ) បង្កឡើងដោយជនសង្ស័យមួយក្រុមដែរមានគ្នាប្រហែល ០៨នាក់ ដែលមុខសញ្ញាបានកំណត់មានដូចជា ៖
១.ឈ្មោះ វ៉ាន់ លីន (Mr Wen Lin ) ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន ត្រូវបានឃាត់ខ្លួន ។
២.ឈ្មោះ លីវ ហាវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ត្រូវបានឃាត់ខ្លួន ។
៣.ឈ្មោះ សុខ ស៊ុំសាក់ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួន ។ និងបក្ខពួក ០៥នាក់ទៀត ដែលជាបុគ្គលិកបម្រើការក្នុងខារ៉ាអូខេឡាហ្វីរ៉ា បានធ្វើសកម្មភាព វាយជាមួយក្រុមជនជាតិចិនម្ខាងទៀត ដែលមានគ្នា ០៣នាក់ ជាភ្ញៀវចូលច្រៀងនៅខារ៉ាអូខេឡាហ្វីរ៉ា ។

សមត្ថកិច្ចបន្តថា នៅពេលដែលមានសកម្មភាពវាយប្រតាយប្រតប់គ្នានោះ ខាងភាគីម្ចាស់ខារ៉ាអូខេ បានប្រើប្រាស់កាំភ្លើងដែលមិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះម្នាក់ បណ្ដាលឲ្យរងរបួសត្រង់ភ្លៅ ខាងស្ដាំមួយកន្លែង។
សមត្ថកិច្ចបានរឹបអូស សំបកគ្រាប់ និងក្បាលគ្រាប់ កាំភ្លើង មិនស្គាល់ម៉ាក ចំនួន ០១គ្រាប់ ។

​ក្រោយបង្កកម្លាំងអាវុធហត្ថបានចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ភ្លាមៗ រួមមន ១.ឈ្មោះ Wen Lin ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន (ឃាត់ខ្លួន)
២.ឈ្មោះ លីវ ហាវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន (ឃាត់ខ្លួន)
៣.ឈ្មោះ សុខ ស៊ុំសាក់ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន)។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត៕ (អត្ថបទ៖ប៊ុន ចាន់ថន)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation