ឯកឧត្តម ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញបង្កើតក្រុមបដិសណ្ឋរកិច្ចនៅទំាង១០៥សង្កាត់ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវា សាធារណៈជូនពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញបានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតឲ្យមានក្រុមបដិ សណ្ឋរកិច្ចនៅទំាង ១០៥ សង្កាត់ ទូទំាងរាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវា សាធារណៈនៅតាមមូលដ្ឋានឲ្យកាន់តែល្អ តាមតម្រូវ ការចង់ បានរបស់ប្រជាពលរដ្ឋ ខណៈនៅតាម បណ្តាខណ្ឌទំាងអស់ក្នុងរាជធានីភ្នំពេញមានការិយាល័យច្រកចេញ ចូលតែមួយ រួចរាល់អស់ហើយ។ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងដូច្នេះ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយគណ:ប្រតិភូគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ និងសមាជិក សមាជិកាគណៈកម្មការ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។

កិច្ចពិភាក្សាការងារនាពេលនេះក្នុងគោលបំណង សិក្សាស្វែងយល់ពីស្ថានភាពទូទៅក្នុងរាជធានីភ្នំពេញ និងប្រមូលព័ត៌មាន មួយចំនួនពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់នានា លទ្ធផលការងារ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានជម្រាបជូនគណៈប្រតិភូរដ្ឋសភាឲ្យដឹងថា ការបង្កើន ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋគឺជាយន្ត ការអាទិភាពស្របតាមតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ខណៈដែរក្រុមបដិសណ្ឋារកិច្ចនៅតាមសង្កាត់នេះ នឹងបំពេញតួនាទីជំនួសឲ្យចៅសង្កាត់ដែលអាចផ្តល់សេវាភ្លាមៗជាបន្ទាន់ជូន ប្រជាពល រដ្ឋដែលមកទទួលេសេវា។ ឯកឧត្តមអភិបាលបានអះអាងថា យន្តការនេះមិនត្រឹមតែផ្តល់វេលាគ្រប់គ្រាន់សម្រាប់ ចៅសង្កាត់ បានចុះត្រួតពិនិត្យសា្ថនភាពនានានៅតាមមូលដ្ឋានរបស់ខ្លួននិងចូលរួមកិច្ច ប្រជុំពាក់ព័ន្ធប៉ុណ្ណោះទេ តែថែមទំាង បានឈានទៅលុបបំបាត់ពាក្យដែលប្រជាពលរដ្ឋនិយាថាចង់ ជួបចៅសង្កាត់ យ៉ាប់ជាងជួបរដ្ឋមន្រ្តីទៅទៀត។

«យើងបានអញ្ជើញក្រុមការងារបដិសណ្ឋរកិច្ចមកបណ្តុះបណ្តាលបន្ថែម ដើម្បីឲ្យគាត់យល់ពី កិច្ចការងាររបស់គាត់ក្នុងការទទួល និងផ្តល់សេវាជូនប្រជាពលរដ្ឋ ក្រុមពួកគាត់ទទួលខុសត្រូវទំាងអស់នូវលិខិតស្មាមរបស់ប្រជាពលរដ្ឋនៅពេលដែលចៅសង្កាត់ មិននៅកន្លែង ហើយគាត់រត់ទៅ រកចៅសង្កាត់ឲ្យចុះហត្ថលេខា។ កិច្ចការនេះយើងអនុវត្តបានជោគជ័យដោយលុបបំបាត់ នូវពាក្យ ដែលថារកចៅសង្កាត់ ពិបាកជាងរករដ្ឋមន្រ្តីបានជាស្ថាបពរនៅរាជធានីភ្នំពេញ។ នេះជាបទពិសោធន៍ មួយដែលរដ្ឋបាល រាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះ ដើម្បីធ្វើយ៉ាងណាអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យបាល្អ ក្នុងការបង្ខិតសេវាសាធារណៈឲ្យនៅកៀកកិតប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ»។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបន្ថែមថា ក្រៅពីរដ្ឋបាលរាជធានីភ្នំពេញក៏បានខិតខំ ពង្រឹងការធានាសន្តិសុខសណ្តាប់ធ្នាប់ សង្គម ការលើកកម្ពស់គុណភាពសេវាអប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ដើម្បីជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋនិងសង្គម ជាតិ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញបានបំពេញភារកិច្ចក្នុងការ លើកកម្ពស់កិច្ចការទំាង៤នេះដោយទទួលបាន ជោគជ័យ ដែលធានាសង្គមមានសន្តិសុខសណ្តាប់ ធ្នាប់ល្អ ដែលលើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋតាមរយៈការ ផ្តល់សេវាសាធារណៈប្រកប ដោយប្រសិទ្ធភាព។

សូមជម្រាបថា ការចុះបំពេញបេសកកម្មរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា នៅរាជធានីភ្នំពេញ នាពេលនេះ ជារាជធានី/ខេត្តលើកទី២៤ ហើយ ដែលគណៈកម្មការចុះសិក្សា ស្វែងយល់ និងដកបទពិសោធន៍និងការ ប្រឈមនានាសម្រាបយកទៅដោះស្រាយក្នុងកិច្ចប្រជុំរដ្ឋសភា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation