ព័ត៌មានជាតិ

នៅស្ពានស្ទឹងសំរោងស្រុកកំពង់សីលាបានផ្អាក់រយន្តធន់ធំឆ្លងកាត់ជាបណ្តោះអាសន្ន

image

ខេត្តព្រះសីហនុ៖គិតត្រឹម​ពេល​នេះ​ម៉ោង​ ៥’៤២នាទី​ថ្ងៃ​ទី​០៤ ខែ​កញ្ញា​​ ឆ្នាំ​២០១៩​ ស្ថានភាព​កំពស់​ទឹកនៅចំណុចស្ពានស្ទឹងសំរោង​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ 115-116​ ក្នុង​ភូមិ​សាស្ត្រ​ ភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ សភាព​ទឹក​កំពុងបន្តហក់ឡេីង ដល់កំពស់​ ៥.៨០ម៉ែត្រ​​ពីបាតស្ទឹង​ ក្នុងនោះទឹកហូរ​កាត់​លេីថ្នល់ជាតិ​ កំពស់​ ០.២០(ពីរតឹក)​ ហូរកាត់តាមបណ្តោយលេីផ្លូវជាតិប្រវែ​ង​ប្រហែល​ ៧៦ម៉ែត្រ​ ស្របពេលអាកាសធាតុ​មេឃកំពុងភ្លៀងខ្លាំង ។ 

ចំពោះមុខ​ចរាចរ​ណ៍​តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង បេីកអោយដំណេីរការតែរថយន្ត​តូច​ ប្រភេទ​ទេសចរណ៍​ប៉ុណ្ណោះ​ ចំណែក​រថយន្ត​ធន់ធំ​ និងរថយន្ត​ដឹក​ទំនិញ​ប្រភេទ​ធ្ងន់​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ចរាចរ​ណ៍​ជាបណ្តោះអាសន្ន​ ។បច្ចុប្បន្ន​កម្លាំងមូលដ្ឋាន​ អហ​ ស្រុកកំពង់សីលា​ នឹង​ អហ​ស្នាក់ការសន្តិសុខ​ ៤០២​ សហការ​ជាមួយ​កំម្លាំង​គណបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា​ ដឹកនាំដោយលោក​ សៅ​ ​បុរីវឌ្ឍនៈ អភិបាល​ នៃ​គណះអភិបាលស្រុកកំង់សីលា​​ កំពុង​សំរួលសណ្តាប់ធ្នាប់បញ្ជៀសចរាចរណ៍នៅចំណុចស្ពានស្ទឹងសំរោង​ និង​ធ្វើ​ការ​តាម​ដាន​បន្ត៕