ឯ.ឧ គន់ គីម ជំរុញឱ្យអាជ្ញាធរខេត្តក្រចេះយកចិត្តទុកដាក់លើពលរដ្ឋដែលជម្លៀសមកលើទីទួលសុវត្ថិភាព
| ព័ត៌មានជាតិ
SHARE

ខេត្តក្រចេះ៖ ខណៈពេលកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះបន្តឡើងកៀកកម្រិតប្រកាសអាសន្ន២២.០០ម៉ែត្រ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ រួមដំណើរ ឯកឧត្តមអភិបាលខេត្ត វ៉ា ថន ចុះត្រួតពិនិត្យទីទួលសុវត្ថិភាព ដែលសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះ រួមនិងសត្វពាហនះ នៅទួលតាឃីន ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។

មានប្រសាសន៍បញ្ជាក់ពីឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានខ្វាយខ្វល់ និងព្រួយបារម្ភជានិច្ចចំពោះសុខទុក្ខរបស់ពលរដ្ឋរងគ្រោះទាំងអស់បានបញ្ជាឱ្យអាជ្ញាធរ កងកម្លាំងសមត្ថកិច្ចត្រៀមខ្លួនជាប់ជានិច្ច ដើម្បីដោះស្រាយការលំបាកជូនពលរដ្ឋរងគ្រោះ ហើយសកម្មភាពនៅពេលនេះ គឺដើម្បីចុះពិនិត្យមើលផ្ទាល់ពីស្ថានភាពផ្ទះប្រជាពលរដ្ឋជាក់ស្តែង ខណៈអ្នកដែលត្រូវជម្លៀសទៅរកកន្លែងសុវត្ថិភាពនោះ មានកុមារ ចាស់ជរា ជនពិការ និងសត្វពាហនៈជាដើម ។

ឯកឧត្តម គន់ គីម ក៏បានជំរុញឱ្យអាជ្ញាធរខេត្ត ត្រូវធ្វើរបាយការណ៍ ឱ្យបានលំអិត ជាក់ស្តែង ពិសេសត្រូវត្រៀមផែនការណ៍ សម្រាប់ គ្រប់គ្រងគ្រោះមហន្តរាយ ត្រូវត្រៀមទីទួលសុវត្ថិភាព មធ្យោបាយ សម្ភារ ការត្រៀមកម្លាំង សម្រាប់ ជួយអន្តរាគមន៍ ដោយត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់។

តាមការបញ្ជាក់ពី ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ សម្រាប់ វិធានការបន្តគឺ បន្តចាក់តាំងកម្លាំង សម្ភារ និងមធ្យាបាយ ចុះអន្តរាគមន៍ជួយដល់ប្រជាពរដ្ឋ ចុះសួរសុខទុក្ខ និងនាំយកអំណាយចែកជូនប្រជាពរដ្ឋដែលប៉ះពាល់ ដោយទឹកជំនន់ ដែលមានជីវភាពខ្វះខាត ចុះតាមដានត្រួតពិនិត្យសុខភាពប្រជាពរដ្ឋ ចែកថ្នាំបន្តវ៉ាក់សាំងដល់កុមារ និងចាក់វ៉ាក់សាំង គោ ក្របីតាមទីទួលសុវត្តិភាព និងតំបន់លិចលង់ដោយទឹកជំនន់។ ដោយ៖នាង ចន្ថា

ខាងក្រោមនេះជារបាយការណ៍នៃផលប៉ះពាល់ពីជំនន់ទន្លេមេគង្គក្នុងខេត្តក្រចេះ៖


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation