ការតវ៉ាបានបន្តធ្វើឡើងនៅក្នុងរដ្ឋធានីនៃប្រទេសហៃទី៤ថ្ងៃជាប់គ្នាមកហើយ
| ព័ត៌មានអន្តរជាតិ
SHARE

បាតុកររាប់ពាន់នាក់បានចេញមកធ្វើការតវ៉ានៅតាមដងផ្លូវក្នុងរដ្ឋធានីនៃប្រទេសហៃទីនាយប់ថ្ងៃអាទិត្យដោយបានប៉ះទង្គិចជាមួយប៉ូលិសអស់រយៈពេល៤ថ្ងៃជាប់គ្នាមកហើយនៅក្នុងការធ្វើបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងសេដ្ឋកិច្ចមិនបានល្អរួមនិងអំពើពុករលួយ។

ក្រុមអ្នកតវ៉ាបានដុតសំបកកង់រថយន្តនៅចំកណ្តាលផ្លូវហើយមនុស្សរាប់ពាន់នាក់បានដើរក្បួននៅតាមផ្លូវនានាក្នុងរដ្ឋធានីព័រអូប្រាំង (Port-au-Prince) ហើយរថយន្តជាច្រើនគ្រឿងក៏ត្រូវបានគេដុតបំផ្លាញចោលផងដែរ។

ក្រុមបាតុករបាននិយាយថាពួកគេធុញទ្រាន់ខ្លាំងណាស់នឹងរដ្ឋាភិបាលដែលពុករលួយ។

កាលពីថ្ងៃសៅរ៍ក្រុមបាតុករបានគប់ដុំថ្មដាក់វិមានប្រធានាធិបតីនិងបានប៉ះទង្គិចជាមួយប៉ូលិសដោយបានធ្វើឲ្យបាតុករយ៉ាងហោចម្នាក់បានបាត់បង់ជីវិត។

ក្រុមបាតុករបានប្ដេជ្ញាបន្តធ្វើការតវ៉ាថែមទៀតដែលនេះបានបង្កើនសម្ពាធទៅលើប្រធានាធិបតីហៃទី លោក ចូវ៉ឺណែល ម៉ូសេ (Jovenel Moise) ដែលបានអំពាវនាវឲ្យមានការចរចាជាមួយបក្សប្រឆាំង។

ក្រុមអ្នកតវ៉ាមានការខឹងសម្បារអតិផរណាដែលឡើងខ្ពស់កប់ពពកនិងការបរាជ័យរបស់រដ្ឋាភិបាលក្នុងការកាត់ទោសការកិបកេងបន្លំនៅក្នុងគម្រោងទិញប្រេងបញ្ចុះតម្លៃពីប្រទេសវ៉េណេស៊ុយអេឡាដែលមានទឹកប្រាក់រាប់លានដុល្លារអាមេរិក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation