ព័ត៌មានជាតិ

ទេសរដ្ឋមន្ដ្រី គន់ គីម បន្ដប្រគល់ផ្ទះជូនអតីតយុទ្ធជន៧គ្រួសារ នៅស្រុកព្រះស្ដេច និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង

image

ព្រៃវែង៖ អតីតយុទ្ធជនចំនួន៧គ្រួសារ នៅក្នុងស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលមានជីវភាពខ្វះខាតត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះចំនួន៧ខ្នង។

ពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនទាំង៧គ្រួសារនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងមានការចូលរួមពីលោក ហ៊ី ប៉ាវី ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង។

ថ្លែងទៅកាន់គ្រួសារអតីតយុទ្ធជនក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានលើកឡើង ពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លើសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់សមាជិកអតីតយុទ្ធជនកម្ពុជា មិនដែលភ្លេចឡើយ ហេតុនេះបងប្អូនដែលទទួលបានផ្ទះ របស់សម្តេច នៅទីនេះត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត លើកស្ទួយជីវភាពរស់នៅរបស់ខ្លួន ព្រោះយើងមានលំនឹងហើយ បន្ទាប់ពីបានទទួលផ្ទះពីសម្តេច ហេតុនេះត្រូវជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន៕