ព្រះសង្ឃនិងពលរដ្ឋក្នុងខណ្ឌចំការមនទទូចឲ្យអាជ្ញាធរដោះស្រាយបញ្ហាសំរាម
| ព័ត៌មានជាតិ
SHARE

ព្រះសង្ឃនាយកសាលានិងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សេងៗនៅក្នុងខណ្ឌចំការមនសំណូមពរឲ្យអាជ្ញាធរយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាសំរាមនៅក្នុងមូលដ្ឋានខណ:ពេលមានភ្លៀងធ្លាក់បង្កជាការកកស្ទះលូ ជាពិសេសប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ព្រះសង្ឃនិងសិស្សានុសិស្សដែលកំពុងសិក្សាក្នុងសាលា ។ ពលរដ្ឋរដ្ឋជំរុញឲ្យក្រុមហ៊ុន ស៊ិនទ្រីធ្វើការប្រមូលសំរាមឲ្យទាន់ពេលវេលាជៀសវាងទុកចោលស្អុយរលួយបង្កឲ្យប៉ះពាល់ដល់សុខភាព។


ការលើកឡើងពីបញ្ហាប៉ះពាល់ដោយសារសំរាមនេះត្រូវបានប្រជាពលរដ្ឋនិងព្រះសង្ឃលើកឡើងក្នុងវិទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមនអាណត្តិទី៣ ដែលប្រារព្ធធ្វើឡើងនៅវត្តទួលទំពូង ក្រោមអធិបតីភាពលោកព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ថេង សុថុលអភិបាលខណ្ឌចំការមន ព្រឹកថ្ងៃទី០៥ កញ្ញានេះ ។

ឆ្លើយតបនឹងបញ្ហាខាងលើលោកថេង សុថុល អភិបាលខណ្ឌចំការមនបានសន្យាថានិងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ជាពិសេស ក្នុងនាមរដ្ឋបាលខណ្ឌលោកនឹងបន្តធ្វើឲ្យដូចជាភ្លៀងរលឹម មិនអាចដកដៃបានទេ តែទោះជាយ៉ាងណាលោកក៏បានសំណូមពរ  ឲ្យមានការចូលរួមពីប្រជាពលរដ្ឋផងដែរ ដើម្បីសុខភាពកូនចៅខ្លួនឯងផង និងដើម្បីចូលរួមចំណែកដល់បរិស្ថានសង្គមផងដែរ ។

គួរបញ្ជាក់ថាក្រៅពីបញ្ហាសំរាមដលត្រូវប្រជាពលរដ្ឋលើកឡើងក្នុងវេទិកាសាធារណ: ក៏មានការលើកឡើងជាសំណូមពរឲ្យអាជ្ញាធរជួយធ្វើការស្តានិងដាក់លូបន្ថែម ព្រមទាំងជួសជុលផ្លូវដែលខូចខាតព្រមទាំងដាក់បន្ថែមបង្គោលភ្លើងសម្រាប់បំភ្លឺផ្លូវនៅពេលយប់ផងដែរ ៕អត្ថបទនិងរូបភាព ៖ ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation