ព័ត៌មានជាតិ

ជនជាតិខ្មែរ ជាង៦០០នាក់ កំពុងសិក្សានៅអាមេរិក

image

ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងនៅក្នុងបណ្តាញ សង្គមផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ថា បច្ចុប្បន្នមានជនជាតិខ្មែរ ជាង៦០០នាក់ កំពុងសិក្សា នៅសហរដ្ឋអាមេរិក។

សូមជំរាបថា សហរដ្ឋអាមេរិក បានបណ្តុះបណ្តាលនិស្សិតខ្មែរ តាំងពីការបង្កើតដំបូង នៃចំណងការទូត កាលពាក់កណ្តាលឆ្នាំ១៩៥០ ដែលកាលនោះ ព្រះបរមរតកោដ្ឋ ព្រះអង្គទ្រង់កាន់តំណែង ជាសម្តេចព្រះប្រមុខរដ្ឋ។ ក្នុងនោះ មានឥស្សរជនខ្មែរជាច្រើន ដែលជានិស្សិតអាហាររូបករណ៍ មកពីអាមេរិក មានដូចជា៖ សម្តេចចៅវាហ្វាំង គង់ សំអុល សិក្សានៅអាមេរិក កាលពីដើមទស្សវត្ស១៩៦០ និងជាពិសេសឯកឧត្តម ឧត្តម សេនីយ៍ឯក ហ៊ុនម៉ាណែត គឺជានិស្សិអាហាររូបករណ៍ សាលានាយទាហ៊ាន WEST POITN របស់អាមេរិក ដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញបំផុត នៅលើពិភពលោក កាលពីពាក់កណ្តាលទស្សវត្សឆ្នាំ១៩៩០៕


ព័ត៌មានទាក់ទង...