ថ្នាំញៀនហេរ៉ូអ៊ីន ដែលមានតម្លៃ១២០លានផោន ត្រូវបានរកឃើញ នៅលើនាវាដឹកកុងតឺន័រអង់គ្លេស
| ព័ត៌មានអន្តរជាតិ
SHARE

ហេរ៉ូអ៊ីនជិត១,៣តោន ដែលមានតម្លៃជាង១២០លានផោន ដែលគេលាក់នៅលើនាវាដឹកកុងតឺន័រមួយ នៅកំពង់ផែអង់គ្លេស ត្រូវបានអាជ្ញាធររកឃើញ និងចាប់រឹបអូស។

ទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្ម (NCA) ថ្លែងថា ការរឹបអូសនេះ គឺជាការរឹបអូសដ៏ធំបំផុត មិនធ្លាប់មាន នៅក្នុងចក្រភពអង់គ្លេស។ រូបភាពវីដេអូរបស់ស៊ីអាយអិម បង្ហាញថា ថ្នាំញៀនត្រូវបានរក្សាទុក នៅក្នុងកាបូបដែលមានស្លាកស្លាមប្រូតេអ៊ីន ដែលនៅខាងក្នុងប្រអប់ពោរពេញទៅដោយសម្លៀកបំពាក់ និងកន្សែងពោះគោ។

អាជ្ញាធរមានភាពវៃឆ្លាត ក្នុងការសើបអង្កេត លើកុងតឺន័រមួយឈ្មោះថា MV Gibraltar នៅពេលវាចូលចត នៅឯ Felixstowe ភាគឥសាន នៃទីក្រុងឡុងដ៍ នៅថ្ងៃទី ៣០ ខែសីហា ដោយធ្វើដំណើរទៅ Antwerp ប្រទេសបែលហ្ស៊ិក។នាវានេះ ត្រូវបានកម្លាំងទាហានព្រំដែនអង់គ្លេស និងមន្ត្រីប្រឆាំង បានរកឃើញហេរ៉ូអ៊ីនទម្ងន់១,២៩៧គីឡូក្រាម។

បន្ទាប់ពីទទួលបានជោគជ័យ អាជ្ញាធរបានប្រគល់កុងតឺន័រ ទៅកប៉ាល់ដែលត្រូវដឹកបន្ត ទៅទីក្រុងបែលហ្ស៊ិក។ បន្ទាប់មកមន្រ្តីបានធ្វើតាមកុងតឺន័រ នៅពេលវាត្រូវបានគេជំរុញទៅ Rotterdam ប្រទេសហូឡង់។ ពេលមកដល់ មន្រ្តីបានចាប់ខ្លួនមនុស្ស៤នាក់ ដែលកំពុងដាក់កុងតឺន័រ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation