តាជី​ យាយជី​និងកុមារកំព្រា៥០នាក់ក្នុងមជ្ឈមណ្ឌលវិបស្សនៈខេត្តកំពង់ឆ្នាំងបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា​
| ព័ត៌មានជាតិ
SHARE

លោកជំទាវម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា​ និងលោកជំទាវ​ឈរ​ ណារី ត្រាំអ៉ីវតឹក​ ព្រមទាំងសាខា​ខេត្តកំពង់ឆ្នាំង អនុសាខាស្រុកទឹកផុស​ បានចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៏របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន​ រ៉ានី​ ហ៊ុន​ សែនជាប្រធានមកជូនតាជី​ យាយជី​ កុមារកំព្រា​ចំនួន៥០នាក់កំពុងស្នាក់នៅនិងសិក្សាព្រះធម៌នៅមជ្ឈមណ្ឌលវិបស្សនៈ​ ធុរៈ​ សារនាថពោធិរាជ​ ស្ថិតក្នុងភូមិស្រែតាជៃ​ ឃុំអភិវឌ្ឍន៍ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង​ នារសៀលថ្ងៃព្រហស្បតិ៍ទី៥ខែកញ្ញាឆ្នាំ២០១៩​ ។

ក្នុងនោះម្នាក់ៗទទួលបាន​ អង្ករ៣០គីឡូក្រាម​ មី១កេស​ ត្រីខ១០កំប៉ុង​ ឃីត១(សារុង១មុង១ក្រមា១ភួយ១​ អាវ១) ព្រមទាំងក្រណាត់ស១ដុំក្នុងនោះមានថវិកា១ម៉ឺនរៀល​ ។

ឆ្លៀតក្នុងឱកាសនោះដែរលោកគណៈប្រតិភូក៏បានប្រគេនទេយ្យទាន​ ទេយ្យវត្ថុ​ និងបច្ច័យមួយចំនួនដល់ព្រះសង្ឈនិងបច្ច័យសម្រាប់មជ្ឈមណ្ឌលនោះផងដែរ​ ។
ក្រណាត់ស​ក្នុងនោះមានថវិកា១ម៉ឺនរៀលជាអំណោយរបស់សម្តេចតេជោហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ចំណែកឯស្បៀង​ សម្ភារៈ​អំណោយសប្បុរសជនតាមរយះកាកបាទក្រហមកម្ពុជា​ ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation