ព័ត៌មានជាតិ

សម្តេចតេជោ ហៅ យុវជនឆ្នើម ហុង ភារិន មកជួប ដើម្បីជួយសម្រចគោលដៅរបស់គេ

image

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី០៦ ខែកញ្ញា នេះ សម្តេចតេ ជោ នាយករដ្ឋមន្ត្រី និងសម្តេចកិក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអនុញ្ញាត ឱ្យនិសិត្សហុង ភារិន និងបងប្រុសចូលជួបសម្តែងការគួរសមនៅក្នុងគេហដ្ឋានរបស់សម្តេច ដើម្បីស្វែងយល់ពីបំណងនិង គោលដៅជិវិតនាថ្ងៃអនាគតរបស់យុវជនឆ្នើមមានសមត្ថភាពដ៏កម្ររូបនេះ។

សម្តេចតេជោបានបញ្ជាក់នៅលើផេកហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា ៖

« ខ្ញុំនិងភរិយាទើបបានជួបយុវជនហុង ភារិននិងបងប្រុសរបស់គាត់ឈ្មោះហុង ភារុននៅមុននេះបន្តិចនៅគេហដ្ឋាន របស់ខ្ញុំ។
គោលបំណងនៃការជួបរបស់ខ្ញុំគឺចង់ស្វែងយល់នូវបំណងនិងគោលដៅដែល ហុង ភារិនចង់ទៅដើម្បីងាយស្រួលដល់
ការជួយរបស់យើងឱ្យស្របជាមួយបំណងដែលភារិនចង់ទៅនិងចង់បាន។ ខ្ញុំក៏បានជួយដល់ហុង ភារុនដែលរៀន
ចប់បរិញ្ញាបត្រនិងកំពុងធ្វើការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្នែកពន្ធដារឱ្យបន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់ តទៅទៀត។
ជូនពរកូនប្រុសទាំងពីរជួបតែសេចក្តីសុខនិងសម្រេចនូវបំណងប្រាថ្នាដែលកូនចង់បាន៕»

រូបភាពខាងក្រោមនេះជាសកម្មភាពដែលហុងភារិន ចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោនិងសម្តេចកិក្តិព្រឹទ្ធបណ្ឌិត៖


ព័ត៌មានទាក់ទង...