ប្រជាពលដ្ឋងាយរងគ្រោះបំផុតចំនួន៩៨៣គ្រួសារក្នុងស្រុកបាកានខេត្តពោធិ៍សាត់ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា​
| ព័ត៌មានជាតិ
SHARE

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជាបានចាត់តាំងលោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយឯកឧត្តមបណ្ឌិត​ ម៉ៅ​ ធនិន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់​ ចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតមានចាស់ជរាគ្មានទីពឹង​ ស្រ្តីមេម៉ាយមានកូនច្រេីន​ កុមារកំព្រា​ ជនពិការ​ អ្នករស់នៅជាមួយមេរោគអេដស៍​ចំនួន៩៨៣គ្រួសារ​ មកពីឃុំចំនួន៦ក្នុងស្រុកបាកានខេត្តពោធិ៍សាត់​ នៅវិទ្យាល័យអូរតាប៉ោងភូមិឃុំអូតាប៉ោងស្រុកបាកានខេត្តពោធិ៍សាត់នាព្រឹកថ្ងៃសុក្រ៧កេីតខែភទ្របទឆ្នាំកុរឯកស័កព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៩​ ។

ក្នុងឱកាសនោះលោកជំទាវម៉ែន​ នារីសោភ័គ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន​ រ៉ានី​ ហ៊ុន​ សែនប្រធានកាកបាទក្រហមកម្ពុជាក្នុងការផ្តាំផ្ញេីសួរសុខទុក្ខ​ការនឹករលឹក​ និងតែងតែបានយកចិត្តទុកដាក់គិតគូរពីជីវភាព​ ការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា​ ពិសេសប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតដែលតម្រូវការឲ្យកាកបាទក្រហមកម្ពុជាជួយហេីយការជួយនេះកាកបាទក្រហមកម្ពុជាមិនអាចជួយដោះស្រាយបានព្រមគ្នាទាំងអស់១០០ភាគរយក្នុងពេលតែ១នោះដែរគឺផ្តោតទៅលេីគោលដៅនិងអាទិភាពជាចម្បងដូចជារដូវនេះបញ្ហាគ្រោះទឹកជំនន់ដែលកំពុងកេីតមាននៅបណ្តាខេត្តមួយចំ​នួនមានខេត្តស្ទឹងត្រែងជាដេីម​ ក្រៅពីនេះមានករណីគ្រោះរាំងស្ងួត​ និង​ ចាស់ជរាគ្មានទីពឹងស្ត្រីមេម៉ាយមានកូនច្រេីនក្នុងបន្ទុក​ កុមារកំព្រា​ អ្នករស់នៅជាមួយមេរោគអេដស៍​ ដែលជាប្រជាពលរដ្ឋងាយរងគ្រោះបំផុត​គឺ សុទ្ធតែជាមុខសញ្ញាអាទិភាពដែលកាកបាទក្រហមកម្ពុជា ត្រូវយកចិត្តទុកដាក់ក្នុងការឆ្លេីយតបនិងជួយសម្រាលការលំបាក​ ។

លោកជំទាវបន្តថា​ ៖​ ចំពោះលទ្ធភាពក្នុងការផ្តល់អំណោយអាចធ្វេីទៅបានគឺដោយសារតែកាកបាទក្រហមកម្ពុជាទទួលបានពីសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេសពិសេសតាមរយៈទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាដែលប្រារព្ធឡេីងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន​ សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ។

ទន្ទឹមនឹងនេះដែរលោកជំទាវក៏បាន​ ពាំនាំនូវសារគន្លឹះសំខាន់ៗដេីម្បីលេីកកម្ពស់ជីវភាពនិងកាត់បន្ថយភាពក្រីក្រគឺសំខាន់បំផុតត្រូវយកចិត្តទុកថែរក្សាសុខភាពឲ្យបានល្អព្រោះសុខភាពសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗបេីមានសុខភាពល្អគឺយេីងធ្វេីការប្រកបមុខរបរបានដោយស្រួលមិនចាំបាច់ចំណាយថវិកាទៅលេីជំងឺហេីយបេីឈឺវិញត្រូវខាតបង់ពេលវេលាព្រមទាំងចំណូលក្នុងគ្រួសារធ្លាក់ចុះព្រោះបាត់បង់កម្លាំងដែលជួយរកចំណូលដូចជាមានម្នាក់ក្នុងគ្រួសារឈឺត្រូវការអ្នកមេីលថែ​ ដូច្នេះដេីម្បីកាត់បន្ថយនិងទប់ស្កាប់ការចំណាយថវិកានិងជំងឺដង្កាត់ផ្សេងៗ​គឺត្រូវមានអនាម័យក្នុងការរស់នៅ​ ត្រូវជ្រេីសរេីសឬទទួលទានអាហារូបត្ថម្ភឲ្យបានត្រឹមត្រូវ​ ពិសាទឹកដាំពុះ​ ត្រូវសំអាតអានាម័យក្នុងផ្ទះនិងជុំវិញផ្ទះ​ លុបបំបាត់ទឹកដក់​ ថ្លុកទឹក​ ឬសំបកកំប៉ុង​ សំបកកង់ឡានកង់ម៉ូតូដែលជាជម្រកមូស​ខ្លា ភ្នាក់ងារចម្លងជំងឺគ្រុនឈាម​ និងត្រូវគេងឬសម្រាកក្នុងមុងគ្រប់ពេលដេីម្បីការពារពីជំងឺគ្រុនឈាម​ ជំងឺគ្រុនចាញ់​ ។ ជាមួយគ្នានេះលោកជំទាវក៏ពាំនាំនូវការអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន​ រ៉ានី​ ហ៊ុន​ សែនក្នុងនាមជាឥស្សរជនឆ្នេីមថ្នាក់ជាតិប្រចាំតំបន់អាស៉ីប៉ាហ្វិកក្នុងការឆ្លេីយតបមេរោគអេដស៍ជំងឺអេដស៍នៅកម្ពុជាដល់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់កុំលាក់លៀមឬអៀនខ្មាសនិងបន្តចម្លងទៅអ្នកដទៃគឺសូមទៅទទួលយកថ្នាំប្រឆាំងមេរោគអេដស៍ដេីម្បីពន្យារជីវិតព្រោះមកដល់បច្ចុប្បន្នមិនទាន់មានថ្នាំព្យាបាលឲ្យជានោះទេ​ ហេីយត្រូវចូលរួមកម្លាំងដេីម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២៥​ គ្មានការឆ្លងមេរោគថ្មី​ គ្មានការស្លាប់​ និងគ្មានការរេីសអេីង​ ។ដូច្នេះដេីម្បីសម្រេចបាននូវទិសដៅនេះសូមអ្នកផ្ទុកមេរោគអេដស៍នេះត្រូវទៅយកថ្នាំពន្យារជីវិតនៅមន្ទីរពេទ្យ​និងកុំបន្តចម្លងអ្នកដទៃ​ ។ ស្របជាមួយគ្នានេះក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាឥស្សរជនឆ្នេីមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដេីម្បីសុខភាពស្ត្រីនិងកុមារសូមជំរុញនិងលេីកទឹកចិត្តដល់ស្ត្រីគ្រប់រូបក្នុងវ័យបន្តពូជហេីយមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់យ៉ាងហោចណាស់ឲ្យបាន៤ដងមុនពេលសម្រាលព្រោះការពិនិត្យផ្ទៃពោះនេះមានសារៈសំខាន់ណាស់​ទាក់ទងសុខភាពមាតានិងទារកដូចជាបានដឹងពីការលូតលាស់របស់ទាកក្នុងផ្ទៃ​ ការពារការចម្លងមេរោគឬជំងឺផ្សេងៗពីម្តាយទៅកូនបានរួមទាំងអាចការពារការចម្លងជំងឺអេដស៍ពីម្តាយទៅកូនក្នុងផ្ទៃបានទៀតផង​ ។ក្រៅពីនេះក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបង្កេីនការប្រុងប្រយ័ត្នក្នុងពេលបេីកបរពិសេសត្រូវគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួនតាមរយៈជិះម៉ូតូត្រូវពាក់មួយសុវត្ថិភាព​ កុំលេីសល្បឿនកំណត់​ ហាមវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ កុំបេីកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង​ ដេីម្បីកាត់បន្ថយអាត្រាស្លាប់នៅក្នុងកម្រិតទាប​ ។ ត្រូវចូលរួមទប់ស្កាត់អំពេីហិង្សាក្នុងគ្រួសារ​ ព្រមទាងត្រូវបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះក្មេងតូចៗលេងទឹកប្រយ័ត្នលង់ស្លាប់នឹងនាំឲ្យមានវិប្បដិសារីមួយជីវិត​ ព្រោះមានច្រេីនករណីហេីយរឿងក្មេងលង់ទឹកស្លាប់នេះ​ ។ 

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត​ ម៉ៅ​ ធនិន ប្រធានកិត្តិយសសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់​ តំណាងឲ្យប្រជាពលរដ្ឋទទួលផលទាំងអស់​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលជាមាតាមនុស្សធម៌​តែង​យកចិត្តទុកដាក់ឆ្លេីយតបចំពោះសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ​ប្រកបដោយព្រហ្មវិហារធម៌បានទាន់ពេលវេលា​ និងគ្មានការរេីសអេីងអ្វីទាំងអស់។

មួយគ្រួសារៗទទួលបានអង្ករ៣០គីឡូក្រាម​ មី១កេស​ ត្រីខ១០កំប៉ុង​ ឃីត១(សារុង១ក្រមា១ មុង១ភួយ១អាវ១)​ ។ ស្បៀង​ និងសម្ភារអំណោយសប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជា​ ៕អត្ថបទ​៖​ ថឹង​ ចាន់ថារ៉ាន់​ ,​រូប៖​ ទេព​ ពិសិទ្ធ​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation