ក្រសួងអប់រំ នឹងការប្រកាសលទ្ធផលប្រឡងបាក់ឌុបមុនពេលកំណត់មួយថ្ងៃ
ក្រសួងអប់រំ ជននិងកីឡាបានបញ្ជាក់នៅថ្ងៃនេះថា លទ្ធផលនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប ) នឹងត្រូវប្រកាសមុនពេលកំណត់ រយៈពេលមួយថ្ងៃ ពោល គឺលទ្ធផលនឹងប្រកាសនៅថ្ងៃទី០៩ សម្រាប់ភ្នំពេញនិងខេត្តកណ្ដាល ហើយនៅថ្ងៃទី១០ នឹងប្រកាសតាមបណ្តាខេត្ត។
គួរកត់សម្គាល់ថា មុនពេលដែលក្រសួងអប់រំប្រកាសថា ខ្លួននឹងប្រកាដលទ្ធផលប្រឡងបាក់ឌុបមុនការកំណត់រយៈពេលមួយថ្ងៃបែបនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងអប់រំបានបញ្ជាក់កាលពីថ្ងៃម្សិលមិញថា
ដំណើរការស្រង់បូកពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១៩ សីហា ២០១៩ បានប្រព្រឹត្តិទៅដោយរលូន និងប្រសិទ្ធភាពខ្ពស់ ហើយមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។
បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំឯកឧត្តមបណ្ឌិតរស់ សុវាចា បានបន្ថែមឲ្យដឹងថា គណៈកម្មការស្រង់បូកពិន្ទុទាំងអស់ គោរពតាមបទបញ្ញត្តិបានល្អ និងអនុវត្តតាមកម្រងភារកិច្ច ប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ដំណើរការស្រង់បូកពិន្ទុបានប្រព្រឹត្តិទៅ ដោយមានកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលរួមមានអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច។
ដូច្នេះ លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ និងនៅតាមមណ្ឌលប្រឡងផ្សេងៗទៀតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩៕