
ក្រសួងអប់រំ អបអរសាទរទិវាអក្ខរកម្មជាតិ-អន្តជាតិ០៨ កញ្ញា លើកទី១៩ ក្រោមប្រធានបទ "អក្ខរកម្មផ្សារភ្ជាប់ នឹងជំនាញមុខរបរ"

សៀមរាប ៖ "ទិវាអក្ខរកម្មជាតិ-អន្តជាតិ០៨ កញ្ញា ជាទិវាមួយដែលមានសារៈសំខាន់ និងមានអត្ថន័យដ៏ថ្លៃថ្លាបំផុតក្នុងការលើកកម្ពស់ការងារអក្ខរកម្ម ព្រមទាំងជំរុញមនសិការរបស់បងប្អូនជនរួមជាតិយើងទាំងអស់រួមគ្នាលើកកម្ពស់ការងារនេះ ឱ្យកាន់តែល្អប្រសើរ ដើម្បីឧត្ដមប្រយោជន៍របស់កម្ពុជា និងមនុស្សជាតិទាំងមូលផង។
សម្រាប់ឆ្នាំ២០១៩នេះ ទិវាអក្ខរកម្មជាតិ-អន្តជាតិ០៨ កញ្ញា លើកទី១៩ ដែលប្រារព្ធក្រោមអធិបតីភាព ឯកឧត្ដម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់យកប្រធានបទ "អក្ខរកម្មផ្សារភ្ជាប់ នឹងជំនាញមុខរបរ" ដែលប្រធានបទនេះឆ្លុះបញ្ចាំងថា ការរៀនអក្ខរកម្មមិនត្រឹមតែចេះអក្សរ និងលេខប៉ុណ្ណោះទេ គឺបានផ្ដល់ឪកាសឪ្យអ្នករៀនក្ខរកម្មចប់បន្ដទៅចូលរៀនក្នុងកម្មវិធីសមមូលកម្មវិធីបំណិនជីវិតសំដៅទៅលើការអភិវឌ្ឍន៍សមត្ថភាព៕
