កីឡា

លោក Graham Potter បដិសេធដឹកនាំក្លិប Rangers

imageលោក Graham Potter កំពុងរង់ចាំឱកាសទៅដឹកនាំក្រុមលេងនៅក្នុងពានរង្វាន់ Champions League ជំនួសវិញ បន្ទាប់ពីបានបដិសេធសំណើពីក្រុម Rangers ។

លោក Potter ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយក្លិប Rangers ចាប់តាំងពីលោកត្រូវបានបណ្តេញចេញពីតំណែងដោយក្លិប Chelsea កាលពីខែមេសា ហើយថែមទាំងបានបដិសេធសំណើក្នុងការទៅដឹកនាំក្រុម Lyon ថែមទៀតផង។

ក្លិប Rangers បានធ្វើការទាក់ទងទៅកាន់អ្នកតំណាងរបស់លោក Potter ប៉ុន្តែនៅទីបំផុត អតីតគ្រូបង្វឹករបស់ក្រុម Chelsea និង Brighton រូបនេះ បានសម្រេចចិត្តបដិសេធភ្លាមៗ។

លោក Potter កំពុងរៀបចំខ្លួន សម្រាប់ក្លិប ដែលមានឱកាសលេងនៅក្នុងពានរង្វាន់ UCL ឬក្រុមដែលមានកក្តានុពលច្បាស់លាស់ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងផ្សេងទៀត ជំនួសវិញ៕