កីឡា

Donny van de Beek អាចចាកចេញទៅកាន់ក្លិបនៅកាតា

image



ខ្សែបម្រើ Donny van de Beek អាចនឹងផ្ទេរពី Manchester United ទៅកាន់ក្លិបនៅកាតា មុនពេលទីផ្សារដោះដូរនៅក្នុងប្រទេសនេះ នឹងត្រូវបិទទ្វារ នៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខ។

កីឡាករសញ្ជាតិហូឡង់ ត្រូវបានគេរំពឹងទុកខ្ពស់ថា នឹងចាកចេញពីទឹកដី Old Trafford នៅរដូវក្តៅនេះ ស្របពេលក្លិបអេស្ប៉ាញ Real Sociedad ក៏ត្រូវបានគេរាយការណ៍ថាបានទាក់ទងមកកាន់កីឡាកររូបនេះ ផងដែរ ។

យ៉ាងណាក៏ដោយទីផ្សារនៅអឺរ៉ុប បានបិទទ្វារទៅហើយ ប៉ុន្តែប្រទេសកាតា កំពុងក្លាយជាគោលដៅចម្បងមួយ ដោយក្លិបនៅក្នុងប្រទេសកំពុងតាមដានស្ថានភាពរបស់ Van de Beek យ៉ាងដិតដល់បំផុត។

ក្លិប Man United ត្រូវបានគេរាយការណ៍ផងដែរថា មានឆន្ទៈក្នុងការលក់ Van de Beek ចេញផងដែរ មិនថានៅក្នុងលក្ខខណ្ឌខ្ចីជើង ឬមួយត្រូវលក់ចេញក្នុងលក្ខខណ្ឌអចិន្ត្រៃយ៍ក៏ដោយ ៕