សន្តិសុខសង្គម

រថយន្តម៉ាស្តា បុករះរថយន្ត៤គ្រឿង​ និងបុករទេះទឹកអំពៅរងការរូចខាតយ៉ាងដំណំ

image


ភ្នំពេញ៖ រថយន្តម៉ាស្តា​ សង្ស័យអ្នកបើកបរស្រវឹងស្រា បើកលឿនជ្រុលបុករះរថយន្តចំនួន​ ៤គ្រឿង ម៉ូតូរទេះទឹកអំពៅ១គ្រឿង ក្នុងដំណើរស្របទិសគ្នាទាំងអស់ រងការខូចខាតយ៉ាងដំណំ ក្នុងនោះមានរថយន្តមួយគ្រឿងផ្លោងឡើងសួនទ្រូងផ្លូវ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ​ បានឲ្យដឹងថា រថយន្តបង្កម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-9537 បើកពីជើងទៅត្បូង ល្បឿនលឿន អ្នកបើកបរស្រវឹង ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយរថយន្តព្រុស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BF-5012 ផ្លោងឡើងសួនទ្រូងផ្លូវ ហើយបន្តទៅបុក រុឺម៉កម៉ូតូទឹកអំពៅ ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-2259 រួចបន្តទៅបុកពីក្រោយរថយន្តម៉ាក ម៉ាកវីស្តូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-5414 និងរថយន្តម៉ាកព្រុស ម៉ាកកាមរីហាយប្រីដ បន្ថែមទៀត ក្នុងដំណើរស្របទិសគ្នាទាំងអស់ ។

ក្នុងចំណោមរថយន្តចំនួន​ ៣គ្រឿង និងម៉ូតូរទេះទឹកអំពៅ១គ្រឿងរងខូចខាតដំណំ ចំណែករថយន្ត២គ្រឿងទៀត ម៉ាកព្រុស​ និងម៉ាកកាមរីហាយប្រីដ ខូចខាតបន្តិចបន្តួច មិនចង់វែងឆ្លាយ បានបើកចេញទៅបាត់ បន្សល់ទុកនៅកន្លែងកើតហេតុ តែរថយន្ត៣គ្រឿង​ និងម៉ូតូរទេះទឹកអំពៅ ដែលម្ចាស់២នាក់ប្តីប្រពន្ធរបួសបន្តិចបន្តួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកេីតហេតុ ទាក់ទងទៅសមត្ថថកិច្ចជំនាញការិយាល័យចរាចរជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ មកវាស់វែងយកទៅរក្សាទុក ដោះស្រាយនៅពេលក្រោយ៕

ដោយ៖​ ឌីយ៉ាម៉ង់