អគ្គិភ័យ ឆេះសណ្ឋាគារមីងឌូ នៅក្រុងប៉ោយប៉ែត

ប៉ោយប៉ែត៖ នៅវេលាម៉ោង ២១និង ៣០នាទី មានករណីអគ្គិភ័យ បានឆាបឆេះនៅជាន់លើបង្អស់ នៃអាគារសណ្ឋាគារមីងឌូ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពេលនោះកម្លាំងទាំងបីមានអធិការដ្ឋានក្រុងប៉ោយប៉ែត និងកម្លាំងវរៈ ៨៩១ កម្លាំងអធិការដ្ឋានស្រុកអូរជ្រៅដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្ដបន្ទាយមានជ័យផ្ទាល់ ព្រមទាំងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងខាងភាគីថៃ បានចុះមកសហការណ៍ចូលរួមជួយពន្លត់។
តាមការបញ្ជាក់ពីសមត្ថកិច្ច អគ្គីភ័យត្រូវបានពន្លត់ឱ្យរលត់ ទាំងស្រុង និងកំពុងតាមដានត្រួតពិនិត្យមើលបន្តទៀត នៅវេលាម៉ោង ២២ និង ៥០នាទី។
មូលហេតុនៃការឆេះក្តាប់ពុំទាន់បាន និងសម្ភារខូចខាត ក៏ក្តាប់ពុំទាន់បាន។ ទោះជាយ៉ាងណាមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ៕
អត្ថបទ៖ ជា ថន




