ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងអញ្ជើញមកបំពេញទស្សន កិច្ច ផ្លូវការនៅកម្ពុជាពីថ្ងៃទី១២-១៣ខែកញ្ញា

image

ភ្នំពេញ៖ ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវនិងដឹកនាំគណៈប្រតិភូជាន់ ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋ មន្រ្តី។

ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវនិងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា និងពិភាក្សាទ្វេភាគី។ ប្រទេសកម្ពុជា-ឡាវ គឺជាប្រទេសជិតខាងគ្នាល្អ និងជាសមាជិកអាសានជាមួយគ្នា ហើយប្រទេសទាំងពីរបានសហការគ្នាទាំងនៅលើតំបន់ និងលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា, នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវនាពេលថ្មីៗនេះឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្ដម សាលើមសៃ គុំម៉ាស៊ីត បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ក្នុងបរិយាកាសស្និទ្ធស្នាល ត្រង់ទៅត្រង់មក អំពីដំណោះ ស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ និងការលើកកម្ពស់កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ។ជាមួយគ្នានោះដែរប្រមុខការទូតនៃប្រទេសទាំងពីរ បានឯកភាពធ្វើការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាឲ្យទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រី្តឡាវ នៅកម្ពុជានាពេលខាងមុខនេះប្រព្រឹត្តទៅដោយជោគ ជ័យ ដែលនឹងរួមចំណែកពង្រឹង និងពងី្រកទំនាក់ទំនងមិត្តភាពជាប្រពៃណី ដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា បម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ៕ ដោយ៖ វង សុភ័ក្ត្រ

ព័ត៌មានទាក់ទង...