សន្តិសុខសង្គម

សណ្ឋាគារមីងឌូ​ ដែលត្រូវបានអគ្គិភ័យឆាបឆេះជាន់ទី​ ៨​ បណ្តាលខូចខាតស្ទេីរទាំងស្រុង

image


បន្ទាយមានជ័យ៖​ សណ្ឋាគារមីងឌូដែលជនជាតិចិនជួលស្នាក់នៅត្រូវបានអគ្គិភ័យឆាបឆេះជាន់ទី៨​បណ្តាលឱ្យខូចខាតស្ទើរទាំងស្រុង​ កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ការអន្តរាគមន៍​ដោយប្រេីរថយន្តពន្លត់អគ្គិភ័យ
ចំនួន​ ៦គ្រឿង​នៃអធិការដ្ឋានគបាលក្រុងប៉ោយប៉ែត និងក្រុមហ៊ុនកាស៊ីណូ និងស្នងការដ្ឋាននគរបាលខេត្ត​ និងមានកម្លាំងនគរបាល កងរាជអាវុធហត្ថ យោធា បានជួយអន្តរាគមន៍ពន្លតចាប់ម៉ោង៩យប់រហូតដល់ម៉ោង​ ១០៖៤៥នាទី យប់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៣​ ទើបគ្រប់គ្រង់ស្ថានការរលត់ទាំងស្រុង។
ម្ចាស់សណ្ឋាគារមីងឌូ​ បានឱ្យដឹងថា​ សណ្ឋាគារនេះមាន៨ជាន់​ ដែលឆាបឆេះជាន់ទី៨​ ជាកន្លែងដាក់សម្ភារមានដូចជា​ គ្រែ​ និងសម្ភារផ្សេងៗដោយបើកភ្លើងចោលទាំងយប់​ និងថ្ងៃសម្រាប់ឱ្យសន្តិសុខនៅមើលថែម្តងកាលស្រាប់តែមានអគ្គិភ័យឆាបឆេះហើយ​ លោកបានរាយការជូនអភិបាលក្រុងប៉ោយប៉ែត​ បានជួយអន្តរាគមន៍​ និងរថយន្តពន្លត់អគ្គិភ័យបាញ់ទឹក​ និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទប់ស្កាត់មិនឱ្យឆាបឆេះដល់ជាន់ក្រោមទ្បើយ។
ម្ចាស់សណ្ឋាគារ​ បានបញ្ជាក់ថា​ សណ្ឋាគារនេះ​ ត្រូវបានដាក់ជួលឱ្យជនជាតិចិនស្នាក់ពេលអគ្គិភ័យឆាបឆេះជាន់ខាងលើត្រូវបានអ្នកស្នាក់នៅរត់ចុះមកខាងក្រោមទើបមិនបង្កឱ្យគ្រោះថ្នាក់កើតឡើង និងបណ្តាលឱ្យរងការខូចខាតជាន់ផ្នែកខាងលើមានគ្រែដេកចំនួន​ ២០គ្រែ​ និងសម្ភារមួយចំនួនទៀតរងការខូចខាតអស់ទាំងស្រុង។
លោក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា​ តាមការសន្និដ្ឋានដំបូងអគ្គិភ័យនេះ​ អាចឆ្លងចរន្តអគ្គីសនីហើយឆាបឆេះអស់ទាំងស្រុងនៅជាន់ផ្នែកខាងលើជាន់ទី​ ៨​ មានកម្លាំងអន្តរាគមន៍មាន នគរបាល កងរាជអាវុធហត្ថ យោធា នគរបាលការពារព្រំដែន ប្រើប្រាស់រថយន្ត៦គ្រឿងប្រើប្រាស់ទឹកអស់ទើបគ្រប់គ្រងស្ថានការបានរលត់ទាំងស្រុង៕
អត្ថបទ៖​ ជា​ ថន