ការប៉ះទង្គិចគ្នាផ្ទុះឡើងនៅហុងកុងបន្ទាប់ពីមនុស្សរាប់ពាន់នាក់អំពាវនាវឲ្យលោក ត្រាំ ជួយរំដោះទីក្រុងនេះ
| ព័ត៌មានអន្តរជាតិ
SHARE

ប៉ូលីសហុងកុង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកតវ៉ា នៅក្នុងផ្សារទំនើប Causeway Bay កាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រុមបាតុករប្រមូលផ្តុំគ្នា នៅឯស្ថានកុងស៊ុលសហរដ្ឋអាមេរិក ដោយអំពាវនាវរកជំនួយ ក្នុងការនាំលទ្ធិប្រជាធិបតេយ្យ ទៅកាន់ទីក្រុងដែលគ្រប់គ្រងដោយចិន។

ក្រុមសកម្មជន បានដាក់រនាំង នៅតាមដងផ្លូវ និងបំផ្លាញស្ថានីយ៍រថភ្លើងក្រោមដី។ បុគ្គលិក ធនាគារ ហាងលក់គ្រឿងអលង្ការ និងហាងលក់ទំនិញយីហោល្បី ៗ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញគំនូរតាមទីសាធារណៈ កញ្ចក់ខូច និងឥដ្ឋ ដែលបែកចេញពីផ្លូវ។ ក្រុមអ្នកតវ៉ា បានដុតភ្លើងពីប្រអប់ក្រដាសកាតុង ធ្វើកេសរបាំងដោយរបងដែក។

ក្រុមបាតុកររាប់ពាន់នាក់ បាននាំគ្នាច្រៀងចំរៀង Star Spangled Banner និងបានអំពាវនាវឱ្យប្រធានាធិបតី អាមេរិកដូណាល់ត្រាំថា “ រំដោះទីក្រុងហុងកុង” ។ ពួកគេ បានគ្រវីផ្ទាំងបដា ទាមទារឲ្យប្រទេសនេះ មានប្រជាធិបតេយ្យ។

ពួកគេបានស្រែកមុនពេលប្រគល់ញត្តិ នៅស្ថានកុងស៊ុលសហរដ្ឋអាមេរិកថា“ តស៊ូដើម្បីសេរីភាពជាមួយហុងកុង ដើម្បី "ទប់ទល់នឹងទីក្រុងប៉េកាំង"៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation