ព័ត៌មានអន្តរជាតិ

មេដឹកនាំប្រទេសស៊ូដង់ ធ្វើទស្សនកិច្ចនៅអ៊ូហ្គង់ដា ជុំវិញបញ្ហាក្នុងតំបន់ និងទ្វេភាគី

image


ស៊ូដង់៖ មេដឹកនាំប្រទេសស៊ូដង់ លោក អាប់ឌែល ហ្វាតតា អាល់ប៊ូហាន (Abdel Fattah al-Burhan) បានជួបគ្នាជាមួយប្រធានាធិបតីអ៊ូហ្គង់ដា (Uganda) លោកយ៉ូវ៉េរី មូសេវ៉ែនី (Yoweri Museveni) នៅឯទីក្រុងអ៊ែនថេបប៊ី (Entebbe) ដើម្បីពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ និងទ្វេភាគី នេះបើយោងតាមសេចក្តីរាយការណ៍ផ្តល់ដោយសភារដ្ឋរបស់ប្រទេសអ៊ូហ្គង់ដា ដែលបានផ្តល់វីដេអូចំពោះទស្សនកិច្ចនេះ ។

ក្រៅពីដំណើរទស្សនកិច្ចរបស់លោកប៊ូហាន ទៅកាន់ប្រទេសអ៊ូហ្គង់ដាកាលពីថ្ងៃសៅរ៍ នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោកប៊ូហានក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសជាច្រើនទៀតផងដែរ រួមមាន ប្រទេស អេហ្ស៊ីប ស៊ូដង់ខាងត្បូង និងតួកគី ក្នុងចំណោមប្រទេសផ្សេងៗទៀត ។

គួរបញ្ជាក់ថា ជម្លោះនៅក្នុងប្រទេសស៊ូដង់បានចាប់ផ្តើមឡើង នៅក្នុងរដ្ឋធានីខាធូម (Khartoum) រវាងកងទ័ពស៊ូដង់ និងក្រុមយោធាប៉ារ៉ា (RFS) កាលពីថ្ងៃទី១៥ ខែមេសា ដោយសារតែបំណងនៃការផ្លាស់ប្តូររបបគ្រប់គ្រងស៊ីវិល ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect