ព័ត៌មានអន្តរជាតិ

ប្រទេសចិនបិទបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍ឧទ្ធម្ភាគចក្រលើកទី៦ដោយជោគជ័យ

image


ចិន៖ ការតាំងពិព័រណ៍ឧទ្ធម្ភាគចក្រលើកទី៦របស់ប្រទេសចិនដែលបានធើ្វឡើងក្នុងរយៈពេល៤ថ្ងៃនៅក្នុងទីក្រុងភាគខាងជើងកាលពីពេលថ្មីៗនេះ បានបញ្ចប់ទៅយ៉ាងជោគជ័យដោយទទួលបានភ្ញៀវទេសចរចូលរួមទស្សនាជាច្រើនពាន់នាក់ ។

ព្រឹត្តិការណ៍ពិព័រណ៍ខាងលើនេះបានរៀបចំឡើងក្រោមកិច្ចសហការរួមគ្នារវាងអាជ្ញាធរទីក្រុងធានជីង ជាមួយស្ថាប័នសាជីវកម្មឧស្សាហកម្មអាកាសចរណ៍របស់រដ្ឋាភិបាលចិន ដោយមានការដាក់បង្ហាញនូវឧទ្ធម្ភាគចក្រសរុបចំនួន៦៥គ្រឿង និងយន្តហោះដ្រូនគ្មានមនុស្សបើកមួយចំនួនផ្សេងទៀត ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាក្រុមហ៊ុនអ្នកផលិតឧទ្ធម្ភាគចក្រធំៗដោយមានក្រុមអ្នកតំណាងប្រមាណជា ៣៥០នាក់ចូលរួម ដើម្បីស្វែងរកឱកាសអាជីវកម្មលើវិស័យផលិតឧទ្ធម្ភាគចក្រជាមួយប្រទេសចិន។

បើតាមការបញ្ជាក់របស់អាជ្ញាធរចិនបានឱ្យដឹងថា ការតាំងពិព័រណ៌ឧទ្ធម្ភាគចក្រដ៏ធំនេះបានទាក់ទាញអ្នកទស្សនារហូតដល់២ម៉ឺននាក់នៅក្នុងថ្ងៃដំបូង និងប្រមាណជាង២ម៉ឺននាក់សម្រាប់ថ្ងៃបិទបញ្ចប់កាលពីថ្ងៃអាទិត្យកន្លងទៅ។ ព្រឹត្តិការណ៍នេះក៏ទទួលបានការឧបត្ថម្ភនិងចូលរួមដោយផ្ទាល់ពីកងទ័ពរំដោះប្រជាជនចិន ដែលបានធើ្វការដាក់បង្ហាញសម្ភារៈគ្រឿងសព្វាវុធថ្មីៗចំនួន១៤ប្រភេទសម្រាប់សាធារណៈជនបានទស្សនាស្វែងយល់ ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect