ព័ត៌មានអន្តរជាតិ

ប្រទេសប៉ូឡូញធើ្វសមយុទ្ធសឹកដើម្បីបង្កើនសមត្ថភាពអន្តរប្រតិបត្តិការយោធារួមគ្នា

image


ប៉ូឡូញ៖ យោធាប្រទេសប៉ូឡូញបានបើកធើ្វលំហាត់សឹកដ៏ធំមួយកាលថ្ងៃសៅរ៍ ដោយមានការចូលរួមពីកងយោធាថ្មើរជើង កងឧទ្ធម្ភាគចក្រ និងកងរងក្រោះជាច្រើនរយនាក់ ដើម្បីជាការពង្រឹងសមត្ថភាពប្រយុទ្ធឱ្យកាន់តែប្រសើរឡើង។

សមយុទ្ធយោធាមានឈ្មោះថា "ប្រតិបត្តិការរដូវស្លឹកឈើជ្រុះលើកទី ២៣ ” (Autumn Fire 23) ត្រូវបានបង្កើតឡើងក្នុងកម្មវត្ថុដើម្បីសាកល្បងពីប្រសិទ្ធិភាពនៃប្រតិបត្តិការរួមគ្នារវាងក្រុមកងយោធាទាំងជើងគោកនិងផ្លូវអាកាសរបស់ប្រទេសប៉ូឡូញ។

លំហាត់ហ្វឹកហ្វឺនរបស់កងយោធាប៉ូឡូញបានធើ្វឡើងមុនមួយថ្ងៃនៃព្រឹត្តិការណ៍ “ពិព័រណ៌កាំភ្លើងធំប្រចាំឆ្នាំ“ របស់ខ្លួន ដែលជាឱកាសមួយសម្រាប់ការដាក់តាំងបង្ហាញនូវគ្រឿងសព្វាវុធជំនាន់ថ្មីទំនើបៗរបស់យោធាប៉ូឡូញ ដោយរួមមានប្រភេទរថក្រោះ អេប្រ៉ាម របស់សហរដ្ឋអាម៉េរិក, និងរថក្រោះខ្លារខិនខ្មៅ K2 របស់កូរ៉េខាងត្បូង រួមទាំងប្រព័ន្ធការពារដែនអាកាសហ៊ីម៉ាស សរុបប្រមាណជា ៧០គ្រឿងត្រូវបានដាក់បង្ហាញជាសាធារណៈកាលពីចុងសប្តាហ៍ ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect